សោកស្តាយណាស់ គាត់គឺជាធនធានមនុស្សដ៏ល្អម្នាក់ ពិសេសគឺគាត់បានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គម មនុស្សធម៌ តែពេលនេះ គាត់បានទទួលមរណ ភាពហើយ
ស៊ីហៀង
- 500

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ស សុខា បានបង្ហោះសាររំលែកទុក្ខ និងសោ​ ក​ ស្តា យ​យ៉ាងខ្លាំង ចំពោះការបា ត់ ប​ ង់​ ធនធានមនុស្សដ៏ល្អម្នាក់ ។​បើយោងតាមគណនីហ្វេសប៊ុក របស់ឯកឧត្តម ស សុខា បានបង្ហោះសារថា ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃស  ពលោក អ៊ុំ សុខា


ខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារ មានការសោ ក ស្តា យជាពន់ពេកចំពោះដំណឹងម រ ណ ភា ពរបស់លោក អ៊ុំ សុខា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុករតនមណ្ឌល អតីតមន្ត្រីនគរបាលស្រុករតនមណ្ឌល ដែលបានទទួលម រ ណ ភា  ពនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយរោ គា ពា ធ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ម រ ណ ភា ពរបស់លោក អ៊ុំ សុខា គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការងារសង្គម មនុស្សធម៌ និងជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុត របស់ភរិយា កូនៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ហើយក៏ជាការបាត់បង់នូវសមាជិក ស.ស.យ.ក. ស្រុករតនមណ្ឌល ដ៏សកម្មមួយរូបផងដែរ។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃស​  ព និងសូមឧទ្ទិសបួងសួងអោយដួងវិញ្ញាណក្ខន្ធរបស់លោក អ៊ុំ សុខា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ២៣ កុម្ភៈ ២០២១"។

ប្រភព៖ Sar Sokha