ប្រធានគណៈកម្មការ Miss Grand Pageant International បានរិះ គន់ ខ្លាំង ៗបរវរកញ្ញាប្រទេសម៉ិកស៊ិក ក្រោយពេលឃើញនាងបង្ហោះរូបមិនសមរម្យនៅកន្លែងរូបសំណាកព្រះ ពុទ្ធ ដោយនិយាយបែបនេះថា

លោក ណាវ៉ាតអ៊ី សារ៉ាក្រាស៊ីន ” ជាប្រធានគណកម្មការ Miss Grand Pageant International បានមានប្រសាសន៍ថា“ ដំបូងខ្ញុំត្រូវពន្យល់បន្តិចអំពីអ្វីដែលបានកើតឡើងចំពោះបវរកញ្ញាតំណាងម៉ិកស៊ិកម្នាក់ ដែលគាត់មិនបានថតត្រឹមត្រូវនៅតំបន់ដែលមានរូបព្រះពុទ្ធ ហើយការដែលថតដោយភាពមិនដឹងអីរបស់បវរកញ្ញាម៉ិកស៊ិក ដោយសារបវរកញ្ញានោះ ត្រូវថតវីដេអូបង្ហាញខ្លួននៅក្នុងឈុតហែលទឹក សម្រាប់ការប្រកូតនៅក្នុងសណ្ឋារគារមួយ”។

“ នៅតំបន់នៃសណ្ឋារគារនោះមានរូបចម្លាក់ព្រះពុទ្ធ ដូចដែលយើងបានឃើញនៅក្នុងរូបភាព លោកសួរថា តើអ្នកសមជាមនុស្សដែលស្គាល់អំពីវប្បធម៌ដែរឬទេ ហើយសូមសួរថាតើការថតរបស់អ្នកតើវាសមដែរឬអត់ រៀនបើកចិត្ដរបស់អ្នក ទទួលស្គាល់និងយល់អំពីតម្លៃនៃវប្បធម៌ផង។


នៅក្នុងរូបភាពវីដេអូនោះដែរដោយយល់ឃើញថាមានការប៉ះពាល់យ៉ាងខ្លាំងអំពីវប្បធម៌នៃតម្លៃព្រះពុទ្ធសាសនា បវរកញ្ញានៃប្រទេសម៉ិកស៊ិក ក៏បានលុបអ្វីៗគ្រប់យ៉ាងៗ ឆាប់រហ័សរាប់បញ្ចូលទាំងការបិទ Instagram ឯកជននិងបានចេញវីដេអូឃ្លីបមួយជាសាធារណៈក្នុងការសុំទោសមហាជនផងដែរ ។

ចុងបញ្ចប់ លោកណាវ៉ាតអ៊ី សារ៉ាក្រាស៊ីន បាននិយាយថានេះគឺជាមេរៀនមួយសម្រាប់បវរកញ្ញានានា រួមទាំងមនុស្សទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌និងតម្លៃនៃព្រះពុទ្ធសាសនា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីកុំឱ្យប្រព្រឹត្ដខុសតទៅទៀត។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ PJ