១៦ រូបភាព ក្នុងសតវត្សទី១៩ របស់ប្រទេសចិនដែលលោកអ្នកនិងប្រជាជនទូទាំងពិភពលោកកម្របានឃើញ ជាពិសេសកំពូលបក្ស...
-

ជាការពិតណាស់នៅក្នុងសតវត្សទី១៩ គឺមានសភាពខុសគ្នាឆ្ងាយណាស់រវាងពួកលោកខាងលិចនិងខាងអាស៊ី មិនថាវិស័យសេដ្ឋកិច្ច ការរស់នៅ វប្បធម៌ ការសិក្សា ជាពិសេសគឺខាងវិស័យថតរូប ដោយដែលយើងរាល់គ្នា បានដឹងមកហើយថា ពួកលោកខាងលិចក្នុងការដែលគេចង់បាននូវរូបភាពណាមួយ នោះគឺនឹងប្រើម៉ាស៊ីនថតរបស់ពួកគេក្នុងការចាប់យករូបភាពផ្សេងៗ ដែលផ្ទុយនឹងប៉ែកខាងអាស៊ី ការដែលចង់បានរូបភាពណាមួយគឺគេត្រូវប្រើការគូរជាគំនូររូបភាពឡើង នូវប្រភេទរូបភាពដែលគេចង់បានដូចគ្នា។

ទោះយ៉ាងណាចាប់ពីទសវត្សឆ្នាំ ១៨៥០ ក្រុមអ្នកថតរូបលោកខាងលិចដែលត្រួសត្រាយនិងចូលចិត្ដចាប់យករូបភាពនានាដែលគេពេញចិត្ដដូចជា ទេសភាពទីក្រុង បរិវេណផ្ទះ ទេសភាពស្រុកស្រែ និងប្រជាជនរបស់ប្រទេសដែលគេគិតថា ជាប្រទេសដែលអាចទាក់ទាញចំណាប់អារម្មណ៍ចំណាប់អារម្មណ៍របស់គេផងដែរ។

ក្នុងចំណោមនោះមានជនជាតិអ៊ីតាលី Felice Beato ដែលបានមកដល់ប្រទេសចិនក្នុងទសវត្សឆ្នាំ ១៨៥០ ដើម្បីកត់ត្រាការកេងប្រវ័ញ្ចរបស់អង់គ្លេស - បារាំងនៅក្នុងសង្គ្រាមអាភៀនលើកទី ២ និងអ្នកថតរូបជនជាតិស្កុតឡេន លោក ចនថម សុន ដែលធ្វើដំណើរតាមទន្លេមីនបានផ្តល់ឱ្យប្រជាជននៅភាគខាងលិចមើលទៅគួរឱ្យទាក់ទាញនៅក្នុងប្រទេសចិនមួយនេះ។

ចង់ដឹងថារូបថតដែលលោកបានបង្ហាញទៅប្រជាជនដែលប្រទេសលោកខាងលិច អំពីប្រជាជនចិន ដែលនៅតំបន់អាស៊ីមានរូបភាពអ្វីខ្លះ សូមទស្សនាដូចខាងក្រោម៖ 

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ CNN