ក្រុមហ៊ុន KIB Your Dream គឺជាក្រុមហ៊ុនដែលបានផលិតថ្នាំក្រចកជេលដំបូងបំផុតនៅប្រទេសកម្ពុជា (មានវិដេអូ)
ស៊ីហៀង
-

ក្រុមហ៊ុន KIB Your Dream គឺជាក្រុមហ៊ុនដែលបានផលិតថ្នាំក្រចកជេលដំបូងបំផុតនៅប្រទេសកម្ពុជាក្រៅអំពីថ្នាំក្រចកជេលក្រុមហ៊ុនមានផលិតផល Cosmetic ផ្នែកចិញ្ចើមជាច្រើនប្រភេទទៀតសម្រាប់ផ្គត់ផ្គង់ទៅខាង Salon និងភ្នាក់ងារលក់បន្ត។

កាលពីពេលថ្មីៗនេះនៅថ្ងៃទី២១ ខែកមរា ឆ្នាំ២០២១ ក្រុមហ៊ុនបានរៀបចំកម្មវិធីថ្មីមួយដែលមិនធ្លាប់មានពីមុនគឺកម្មវិធី KIB Salon Day កម្មវិធីធ្វើនៅទន្លេបាសាក់២មួយថ្ងៃពេញ ដែលប្រធានបទឆ្នាំនេះគឺផ្តោតទៅលើទិវាភាពជាអ្នកផ្តល់សេវាឆ្នើមហើយបង្រៀនដោយ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនខាំ-ផែនថ្នាំពណ៌ជាតិ និងជាប្រធានក្រុមប្រឹក្សារពិបាលប្រចាំក្រុមហ៊ុន Kib your Dream ហើយប្រធានបទឆ្នាំនេះផ្តោតលើគោលបំណងចំនួន ៤ធំៗសម្រាប់ផ្តល់ជូនជាង Salon ទាំងអស់ ក្នុងនោះរួមមាន ៖

• វិធីសាស្រ្តដឹកនាំ ពង្រឹងនិងពង្រីកអាជីវកម្មសាឡន

• ការស្វែងយល់ពីគន្លឹះនៃវិស័យ Cosmetic និងការដឹកនាំអាជីវកម្មសម័យទំនើប

• វិធីសាស្រ្តនៃការធ្វើសេវាកម្ម និងការចរចាដើម្បីអោយយើងក្លាយជាជម្រើសទីមួយ

• ការរៀបចំខ្លួន និងសិល្បៈទំនាក់ទំនងអតិថិជន

• ការបង្ហាញពីតិចនិចថ្មីនៃការធ្វើចិញ្ចើម អោយសមនិងទម្រង់មុខ

នៅក្នុងនោះមានការចូលរួមជាង Salon ចំនួន២៥០នាក់ ហើយក្រោយបញ្ចប់ការបង្រៀនជាងSalon ទាំងអស់ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួមរៀន។

សម្រាប់បងបងសាឡនទាំងអស់ដែលមិនទាន់បានចូលរួមរៀនពីទិវាភាពជាអ្នកផ្តល់សាវាកម្មឆ្នាំនេះ សូមចូលរួមជាមួយក្រុមហ៊ុននៅឆ្នាំក្រោយជាមួយនិងប្រធានបទថ្មីទៀត ៕  ដើម្បីកុំឲ្យបងប្អូនខាតពេលយូសូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖