អ្នកស្រី ទ្រី ដាណា ២នាក់ប្តី លើកដៃបួងសួងហើយនិយាយថា ធ្វើជា....
ស៊ីហៀង
-

ហ្វេសប៊ុក​ ៖ យោងតាមការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា បានឲ្យដឹងថា៖ ធ្វើជាមនុស្សកុំព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនជាន់ឈ្លីអ្នកដទៃសូមរក្សានូវភាពស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់ នៅគ្រប់ទង្វើដែលយើងធ្វើចេញសាងអំពើល្អអោយបានច្រើនបុណ្យនឹងតាមជួយយើងគ្រប់ពេលនៅពេលដែលយើងមានទុក្ខ 

កុំព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនជាន់ពន្លិចអ្នកដទៃ ជើងជាន់ព្រះធរណីប្រកាន់ភ្ជាប់ពាក្យសច្ចៈរកស៊ីស្មោះត្រង់ទៀងត្រង់សហការល្អជាមួយដៃគូ នោះទេវតានឹងជួយមិនស្រយុតទេ សាងអំពើល្អទោះបីអ្នកដទៃមួយចំនួនមិនអោយតំលៃមែន ប៉ុន្តែវាជាសេចក្តីសុខនិងលទ្ធផលល្អចេញមកនៅថ្ងៃក្រោយកុំព្រោះតែចង់មានបានលឿនដោយការជាន់ឈ្លីលើគំនរទុក្ខរបស់អ្នកដទៃ អ្នកនឹងទទួលនូវទុក្ខវេទនាក្នុងថ្ងៃក្រោយពួកខ្ញុំរកសុីត្រឹមត្រូវប្រកាន់ភ្ជាប់ពាក្យសច្ចះនិងសហការល្អជាមួយដៃគូយកចិត្តទុកដាក់រវាងគ្នានិងគ្នា

 មិនថាថ្ងៃក្រោយគេក្បត់ខ្ញុំឬយ៉ាងណាក៏បច្ចុប្បន្នខ្ញុំនៅតែសាងល្អជានិច្ចនេះគឺជាអ្វីដែលពួកខ្ញុំទាំងពីរធ្វើរាល់ថ្ងៃ(សូមប្រាប់ថាអ្នកណាសាងអីបាននឹង)ខ្ញុំជឿថាអំពើល្អមិនសាបសូន្យដូច្នេះសូមរាល់អំពើល្អដែលខ្ញុំបានសាងកន្លងមកបង់វាសមនុស្សអាក្រក់ចេញអោយឆ្ងាយពីរូបខ្ញុំសូមនាំខ្ញុំឲ្យជួបតែមនុស្សល្អៗនិងក្តីសុខសូមអរគុណសាធុសាធុសាធុ ៕