រឿង៨យ៉ាងដែលអ្នកគាំទ្រមិនសូវដឹងអំពី Yaya និង Kimberley.....
-

ជាទូទៅប្រិយមិត្ដអ្នកគាំទ្រប្រាកដជាស្គាល់ច្បាស់ហើយនូវតារាស្រីពីរដួងដែលសុទ្ធសឹងតែជាតារាលំដាប់ប្រទេសថៃ មិនថាសម្រស់ ទេពកោស្យល ក្នុងការសម្ដែង ច្រៀង រាំ នោះឡើយ គឺសុទ្ធតែមានភាពលេចធ្លោដាច់គេផងដែរ។

ថ្ងៃនេះ Admin Khmer News នឹងលើកយកលក្ខណះពិសេសនៃតារាពីរដួងនេះមកចែករំលែកជូនប្រិយមិត្ដអ្នកគាំទ្រ ឱ្យបានស្គាល់នូវលក្ខណះមិត្ដភាពពិសេស៨យ៉ាងរបស់ Yaya និង Kimberley ដូចខាងក្រោម៖

១.តារាសម្តែងស្រីទាំងពីរគឺជាកូនកាត់ពាក់កណ្តាលថៃ - អឺរ៉ុប។ Yaya Urassayaគឺជាជនជាតិថៃពាក់កណ្តាលថៃ - ន័រវែស រីឯ Kimmy Kimberley គឺជាកូនកាត់ពាក់កណ្តាលថៃ - អាល្លឺម៉ង់។


២. Yaya Urassaya ធំដឹងក្តីនៅប្រទេសថៃ ខណៈពេលដែល Kimmy Kimberley រស់នៅក្នុងប្រទេសអាឡឺម៉ង់នៅពេលនាងនៅក្មេងមុនពេលផ្លាស់ទៅប្រទេសថៃ។

៣. Yaya Urassaya បានចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ មួយឆ្នាំមុនៗ Kimmy Kimberley ចូលមកដល់។

៤.ពួកគេក្លាយជាមិត្តល្អបំផុតបន្ទាប់ពីសម្ដែងក្នុងរឿងភាគនៅលើកញ្ចក់ទូរទស្សន៍ ដែលចំណងជើងថា

“4 หัวใจแหงขุนเขา” ឬជាភាសាអង់គ្លេសថា 4 heart of the mountains ក្នុងការសម្ដែងជាមួយគ្នា។

៥.Yaya Urassaya តែងតែគាំទ្រ Kimmy Kimberley នៅពេលមានអ្វីមួយកើតឡើងចំពោះនាង មិនថាការពិបាកចិត្ដ និងពេលសម្ដែងនានា។

៦. ពួកគេទាំងពីរជួបបុរសដែលមានស្នេហ៍បរិសុទ្ធនៅកន្លែងថតរឿងដូចគ្នា។Kimmy Kimberley មានទំនាក់ទំនងជាមួយ Mark Prin អស់រយៈពេល ៧ ឆ្នាំហើយ។ គួរបញ្ជាក់ផងដែរថា Yaya Urassaya មានទំនាក់ទំនងជាមួយ Nadech Kugimiya អស់រយៈពេលជាង ៩ ឆ្នាំមកហើយ។

៧.ពួកគេទាំងពីរធ្លាប់សម្ដែងជាកូនភ្លោះដូចគ្នា។ Yaya Urassaya សម្តែងជាតួអង្គភ្លោះនៅក្នុងរឿងភាគឆ្នាំ ២០១៩ រឿង“ Klin Kasalong” ។ គួរបញ្ជាក់ផងដែរថា Kimmy Kimberley ដើរតួជាកូនភ្លោះក្នុងរឿងថ្មីមួយដែលមានចំណងជើងថា“ Song Sanaeha” ។

៨.លើសពីនេះទៅទៀតមិត្ដភាពពួកគេទាំងពីរមានរយះពេលជាង១០ឆ្នាំមកហើយ។

សម្រួលអត្ថបទដោយ៖ Sophea

ប្រភព៖thaiupdate