ថ្ងៃចូលរោងការ កូនកំលោះ​​​យំ​បោក​ខ្លួន ស្ទើរតែបាត់បង់ស្មារតី ក្រោយដឹងថាកូនក្រមុំរត់តាមសាហាយ កូនកំលោះបានត្រឹមរៀបរាប់ថា...(មានវីដេអូ)
សីហា
-

ឧ​ត្ត​រ​មានជ័យ ៖ វីដេអូមួយត្រូវបង្ហោះជាសាធារណៈ ខណៈបុរសម្នាក់ដែលត្រូវពូរបស់កូនកំលោះ បាននិយាយរៀបរាប់អំពី ថ្ងៃរៀបមង្គលការរបស់កូនកំលោះ ស្រាប់តែកូនក្រមុំរត់ចោលរោងការទៅយកបុរសផ្សេងដែលត្រូវសង្សារនឹងគ្នា កូនកំលោះបានយំបោកខ្លួនព្រោះតែមិនគួរឲ្យជឿថា កូនក្រមុំហ៊ានធ្វើបែបនេះដាក់ខ្លួន។

នៅក្នុងវីដេអូយោងតាមគណនីទីកតុករបស់ពូកូនក្រមុំ ដែលមានឈ្មោះថា “បង​ពុំ​ឧ​ត្ត​រ​មានជ័យ” មិនមែនជារឿងប្រឌិតទេ ខណៈដែលត្រូវជាពូអាណិតក្មួយពេក ក៏បានបង្ហោះវីដេអូនេះឡើង ក្នុងគោលបំណង សូមនារីៗដែលមិនបានស្រលាញ់គេផង ហេតុអ្វីធ្វើបាបចិត្ត រត់ចោលកូនកំលោះទៅតាមសាហាយ រឿងនេះកើតឡើង កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

យ៉ាងណាមិញ នៅក្នុងវីដេអូនេះដែរ កូនកំលោះក៏បានបញ្ចេញមតិខ្លះៗជុំវិញរឿងរបស់ខ្លួន ដែលនិយាយថា“ចង់បាន​ប្រពន្ធ​ផ្សេងទៀត បើ​ស្រី​សហាយ​គេ ខ្លួន​មិន​យក​នោះ​ទេ​។ ចំពោះ​ករណី​នេះ ខាង​កូនប្រុស សុំ​ត្រឹម​យក​បណ្ដាការ​ចំនួន​ជាង​១០​ម៉ឺន​បាត​មកវិញ​ប៉ុណ្ណោះ ហើយ​ក្រោយពី​ការចរចា​គ្នា ទីបំផុត​ខាង​កូនស្រី ក៏​យល់ព្រម​ឲ្យ​បណ្ដាការ​នេះ​វិញ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ​”។

ចំពោះវីដេអូជាច្រើនដែលត្រូវបានពូរបស់កូនកំលោះបង្ហោះនោះ ក៏បានមហាជនជាច្រើនអាណិតអាសូរ ជាពិសេសនោះ​ខ្មាស​សាច់ញាតិ ដែល​កំពុង​មក​ជុំជិត​នៅក្នុង​កម្មវិធី​មង្គលការ​នេះ​ផងដែរ​។ ក្រោយពី​ការលើកទឹកចិត្ត​ពី​សំណាក់​ពូ​រួចមក កូនកំលោះ បាន​តាំងស្មារតី និយាយ​បញ្ជាក់​ជំហរ​របស់ខ្លួន​ថា មិន​ស្ដាយស្រណោះ​ចំពោះ​កូនក្រមុំ​នោះឡើយ​៕

សូមទស្សនាវីដេអូខាងក្រោម៖