មានស្រីក្មេង អម ច្រើនណាស់ ! ឆ្នាំថ្មី មានហុងស៊ុយ ឡុង ចន្ថា ត្រូវបានគេអញ្ជើញឡើងឆាកដើម្បី...(មានវិដេអូ)
ស៊ីហៀង
-

កម្សាន្ត ៖ ពិតណាស់ជឿថាប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីបុរសម្នាក់មានឈ្មោះថា ឡុង ចន្ថា ដោយកាលពីមុនបុរសម្នាក់នេះធ្លាប់បានបួសរៀនអត់រយៈពេលជាច្រើនឆ្នាំមកហើយកាលដែរលោក ឡុង ចន្ថា នៅជាព្រះសង្ឃ ឃើញថាក្នុងចំណោមព្រះសង្ឃនៅស្រុកខ្មែរមានតែលោកទេដែលមានប្រជាប្រិយភាពជាងគេដែលមានយាយតាគាំទ្រច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា ។​

យ៉ាងណាមិញពេលនេះលោក ឡុង ចន្ថា បានលាចាកពីសិក្ខាបទហើយ ក្រោយពីលាចាកសិក្ខាបទរួចឃើញថាលោក ឡុង ចន្ថា នៅតែទទួលបានប្រជាប្រិយដដែលព្រោះតែលោកតែងតែច្រៀងលេងបង្ហោះតាម ហ្វេសប៊ុក និង យូធូប ជាដើម ហេតុដូច្នេះហើយទើបពេលនេះលោកមានភាពល្បីល្បាញកាន់តែខ្លាំងនៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយអនឡាញ ។ 


ជាក់ស្តែងថ្មីៗនេះខុសពីរាល់ដងដោយសារតែអន្ទិត ឡុង ចន្ថា ឡើងច្រៀងនៅលើអកកេះវិញម្តងហើយគ្រាន់តែដាក់ប៉ុន្មានបទសោះឃើញថាអ្នកគាំទ្ររបស់លោកម្នាក់ៗលាន់មាត់សរសើរលោកគ្រប់គ្នាថាពិតជាច្រៀងបានពិរោះខ្លាំងណាស់ អ្នកខ្លះទៀតថា ចុម Idol ឡើងច្រៀងទៀត ពិរោះម៉េស និងនៅមានច្រើនទៀតដែលមិនអាចរៀបរាប់អស់ ៕ តោះដើម្បីកុំឲ្យខាតពេលយូសូមទស្សនាវិដេអូរបស់ ឡុង ចន្ថា ច្រើនអកកេះនៅខាងក្រោមនេះទាំងអស់គ្នា ៖