សូមចូលរួមរំលែកទុក្ខផង! ទុក្ខផ្ទួនៗ អ្នកនាង ឆៃ លីដាឡែន ទើបតែបាត់បង់ប៉ាមិនទាន់ប៉ុន្មានបង ពេលនេះបាត់បង់បងស្រីជាទីស្រលាញ់ម្នាក់ទៀត​
ស៊ីហៀង
-

ជារឿងមួយដែលគួររន្ធត់ចិត្តជាខ្លាំង ខណៈពេលនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ឆៃ លីដាឡែន កំពុងតែជួបទុក្ខជាទម្ងន់ ដោយសារតែបងស្រី ជាទីស្រលាញ់របស់អ្នកនាង បានទទួលមរណ ភាពហើយ ជំងឺគាំងបេះដូង ក្នុងពេលដែលគាត់ត្រឡប់មកពីលេងភ្លេងខ្មែរវិញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ឆៃ លីដាឡែន បានបង្ហោះសារថា "បងក្រោកមកវិញមក​ គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ​ បងកុំទៅមួយទៀតអី​ គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ​ ពួកយេីងទេីបបានសប្បាយទេ​ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត

ខ្ញុំទទួលយកមិនបានទេ​ ខ្ញុំគេងមិនលក់ទេ​ បិតភ្នែកឃេីញតែបងស្រី​ បងមកវិញមក​ ទេវតាអេីយអោយបងស្រីខ្ញុំវិញមក"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ ហើយក៏មានមិត្តភក្តិរួមអាជីពជាច្រើន បានបង្ហាញការសោកស្តាយ និងសូមឲ្យអ្នកនាងកាត់ចិត្តខ្លះទៅ ព្រោះថាបងស្រី របស់គាត់ទៅបានសុខហើយ៕