យល់យ៉ាងណាដែរ ! បេនីយ៉ាំង បង្ហាញមុខមាត់ថ្មី ក្រោយពាក់ម៉ាស់អស់ជាច្រើនខែឆ្នាំ ស្ទើរតែមើលមិនស្គាល់ (មានរូបភាព)
សីហា
-

ប្រិយមិត្តជាច្រើនបានដឹងហើយថា កញ្ញា បេ​នី​​ យ៉ាំង បានពាក់ម៉ាសអស់ជាច្រើនខែឆ្នាំមកហើយ ស្ទើរតែភ្លេចមុខមាត់ពិតរបស់គាត់ ហើយបងប្អូនក៏កំពុង​​​រង់​ចាំមើល ក្រោយវះកាត់ច្រមុះមិនបានជោគជ័យកាលពីឆ្នាំ២០១៧  ​រូប​ថត​ក្រោយ​វះ​កាត់​ច្រមុះ ​ដែល​ទស្សនិកជន​ជា​ច្រើន​កំពុង​ទន្ទឹង​រង់​ចាំ ​កញ្ញា បេ​នី​​ យ៉ាំង ​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក និង Instagram ផងដែរ ដោយរង់ចាំមើលរូបថតមិនពាក់ម៉ាស់។

យ៉ាងណាមិញ នៅមុននេះបន្តិចស្រាប់តែប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគេឃើញ ប្រូហ្វារបស់ កញ្ញា បេ​នី​​ យ៉ាំង បានធ្វើការផ្លាស់ប្តូរ ដោយបង្ហាញមុខមាត់ថ្មី ស្ទើរតែមើលមិនស្គាល់ គឺខុសមុខមាត់ពីមុនដាច់តែម្តង។ ចំពោះរូបភាពនេះ យើងនៅមិនទាន់ដឹងថា ជារូបពិតរបស់កញ្ញា បេ​នី​​ យ៉ាំង ឫមួយយ៉ាងណាទេ គ្រាន់តែមានប្រិយមិត្តជាច្រើន បានសរសេរថា “ស្អាតណាស់អូនអើយជំនាន់និង” នេះសបញ្ជាក់ថា ពិតជារូបពិតរបស់  កញ្ញា បេ​នី​​ យ៉ាំង មែន។

​ទោះបីជាយ៉ាង មហាជនជាច្រើនក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងផងដែរ នៅពេលដែលឃើញច្រមុះរបស់កញ្ញា បេនី យុាំង ប្រែជាល្អប្រសើរឡើងវិញ ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖