ឡូយកប់! ការប្អូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យប់មិញ លេចមុខសុទ្ធតែតារាចម្រៀងល្បីៗ ប្រចាំប្រទេស ដូចជា...
ស៊ីហៀង
-

ភ្នំពេញ៖​ គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ពីវត្តមានរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលលោកគឺជាបុគ្គលសំខាន់ម្នាក់ ក្នុងការជួយដល់ជនទីទាល់ក្រ និង ជាម្ចាស់បុរ ី ឡេង ណាវ៉ាត្រា ជាច្រើនកន្លែងផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃជោគថ្ងៃជ័យ សេរីសួស្តី ដោយប្អូនស្រី របស់លោក បានរៀបចំពិធីមង្គល យ៉ាងអធិកអធម និងមានការដេគ័រយ៉ាងស្រស់ស្អាត​ គួរឲ្យទាក់ទាញបំផុត។

នៅក្នុងពិធីមង្គលជ័យនោះ គេសង្កេតឃើញមានសុទ្ធតែតារាចម្រៀងល្បី បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ភរិយា ព្រមទាំងកូន, លោក ខេមរៈ សិរីមន្ត និងភរិយា, អ្នកនា ចន ចន្ទលក្ខិណា និងស្វាមី, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក វង្ស ថាណាន់ , លោកប៉ែន ចំរ៉ុង និងមានអ្នកសិល្បៈ ព្រមទាំងបុគ្គលល្បីជាច្រើនរូបទៀតផងដែរ។

អ្វីដែលកាន់តែទាក់ទាញនោះ គឺការរៀបចំពិធី ពិតជាមានភាពស្រស់ស្អាត យ៉ាងខ្លាំង ដោយមានការដេគ័រ ភ្លើង អមជាមួយផ្កា យ៉ាងទាក់ទាញ អមជាមួយស្នាមញញឹមរបស់ភ្ញៀវកិត្តិយសទាំងអស់ ធ្វើឲ្យពិធីនេះកាន់តែសប្បាយរីករាយ ទ្វេរដង៕