ពេលដែលសោកសៅ គឺជាពេលដែលយើងមិនសប្បាយចិត្ត មិនសប្បាយចិត្តគឺជាពេលដែលយើងគិតច្រើន រៀនទំលាក់រឿងមិនល្អចោលខ្លះ នោះជីវិតរបស់ហ្នឹង...
ស៊ីហៀង
-

កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង  ឱក សុគន្ធកញ្ញា ដែលតែងតែបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ឲ្យលង់នឹងការស្តាប់បទចម្រៀង មនោសញ្ចេតនា ជាប់ចិត្ត មិនអាចដកចិត្តបាន។ តារាចម្រៀងស្រីរូបនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈបទចម្រៀងជាច្រើនបទ​ ដែលបកស្រាយដោយអ្នកនាងផ្ទាល់តែម្តង។

មនុស្សយើងម្នាក់ៗ មិនអាចសប្បាយរីករាយ បានគ្រប់ពេលនោះទេ​ ពេលខ្លះក៏មានរឿងនៅក្នុងចិត្តចង់បញ្ចេញឲ្យគេដឹង ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ហាក់មានទុក្ខកង្វល់បន្តិចបន្តួច រួចក៏បង្ហោះសារថា "ពេលដែលសោកសៅ គឺជាពេលដែលយើងមិនសប្បាយចិត្ត មិនសប្បាយចិត្តគឺជាពេលដែលយើងគិតច្រើន 

ហើយពេលដែលគិតច្រើនពេកធ្វើឲ្យយើងពិបាកចិត្ត រៀនទំលាក់វាចុះឲ្យអស់ ហើយធ្វើចិត្តឲ្យសប្បាយៗ គ្មាននណាម្នាក់អាចនាំអ្នកទៅកាន់កន្លែងសប្បាយបំផុត ជាងយើងខ្លួនឯងដែលលអាច ទំលាក់រឿងមិនល្អចោលខ្លះ ហើយធ្វើចិត្តខ្លួនឯងឲ្យសប្បាយនោះទេ  MV shooting "។