លិខិតអញ្ជើញ កញ្ញា សេង រដ្ឋា ជាលើកទី២ ដើម្បីដោះស្រាយ បើសិនកញ្ញា មិនចូលខ្លួនមកសម្របសម្រួលទេ ក្រុមហ៊ុននឹងធ្វើការ តាមនិតិវិធីផ្លូវច្បាប់
ស៊ីហៀង
-

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់កញ្ញា សេង រដ្ឋា ដែលជាម្ចាស់ជ័យលាភី Miss Grand Cambodia​ 2020​ ត្រូវបានមហាជន ជាច្រើនកំពុង តាមដានដោយយកចិត្តទុកដាក់ជាទីបំផុត ក្រោយពេលកញ្ញា សេង រដ្ឋា បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួន ជាបន្តបន្ទាប់ ។ 

ចំណែកគណនីហ្វេសប៊ុករបស់លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រង កម្មវិធីផ្ទាល់ ក៏បានបង្ហោះសារ ដូចគ្នា​នៅក្នុងន័យបកស្រាយ និងលាតត្រដាង នូវបញ្ហាមួយនេះ ។ យ៉ាងណាមិញ ក្រោយពេលចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា ជាលើកទីមួយមិនឃើញ នាង មកចូលរួមដោះស្រាយ​ កាលពីយប់មិញ ខាង Miss Grand Cambodia​​ ក៏បានបង្ហោះសារអញ្ជើញជាលើកទី២ ដើម្បីរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី។

នៅក្នុងសាររបស់  Miss Grand Cambodia​​ បានបង្ហោះសារឲ្យដឹងថា​"ដោយសារមើលឃើញថាកញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយដោយសន្តិវិធីតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុននោះទេ ពេលនេះមេធាវីខាងក្រុមហ៊ុនបានចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ជាលើកទី២ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ រសៀល មកជួបនៅការិយាល័យ ផលិតកម្ម មហាហង្ស ដើម្បីរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី 

ពីព្រោះតែក្រុមហ៊ុនមិនចង់អោយមានរឿងវែងឆ្ងាយ ប្រសិនបើកញ្ញា សេង រដ្ឋា នៅតែមិនផ្តល់កិត្តិយសជូនក្រុមហ៊ុនដើម្បីចូលខ្លួនមកសម្របសម្រួលទេ ក្រុមហ៊ុននឹងធ្វើការ តាមនិតិវិធីផ្លូវច្បាប់។

បញ្ជាក់: រាល់ព័ត៌មានទាំងអស់ បើសិនជាមានអ្វីប្រែប្រួលយើងនឹងផុសជូនដំណឹងតាមរយៈផេកផ្លូវការនេះ ។