ទីបំផុត រកឃើញលោកកំសត់ម្នាក់នេះហើយ ដោយលោកស្រី ទ្រី ដាណា ពោលពាក្យ ប៉ុន្មានម៉ាត់ ទាំងអួលដើមក ថា...
ស៊ីហៀង
-

ជីវិតដ៏សែនកំសត់របស់លោកយាយម្នាក់ ត្រូវបានលោកស្រី ទ្រី ដាណា គាត់បានរកឃើញ ក្រោយពីស្វែងរកអស់រយៈពេលជាច្រើនថ្ងៃកន្លងមក ។ លោកស្រី ទ្រី ដាណា ឃើញជីវិតរបស់លោកយាយហើយ​ ទឹកភ្នែករលីងរលោង ព្រោះតែក្តីអាណិត​បំផុតចំពោះលោកយាយ ។

លោកស្រី ទ្រី ដាណា​ បានរៀបរាប់ថា​ "អាណិតលោកយាយ ឃើញគេបង្ហោះវីដេអូ ថាគាត់អត់បាយ អត់ទឹក លូនតាមផ្លូវសុំគេ ព្រោះគាត់ពិការ ខ្ញុំមើលហើយ ស្រណោះណាស់ ម្ដាយគេ ម្ដាយយើង ហេតុអីជីវិតចុងក្រោយសង្វេគយ៉ាងនេះ

ឱ្យគេតាមរកផ្ទះគាត់នៅខេត្តក្រចេះ កាន់តែអាណិត គាត់នៅម្នាក់ឯង ឈឺម្នាក់ឯង លើផ្ទះដ៏កម្សត់។ឥឡូវ នាំយកអំណោយ អង្ករ ទឹកផ្លែឈើ ទឹកដោះគោឆៅ មី ទឹកដោះគោឆៅ និងទឹកសុទ្ធ គ្រឿងស្បៀងអាហារមួយចំនួន ល្មមគាត់អាចដោះស្រាយបានយូរគួរសម និងថវិកា ១លានរៀល ទុកប្រើប្រាស់។អរគុណលោកនាយកសាលានៅជិតនោះ ជួយមើលគាត់ "៕