Wow..ពិតជាខ្លាំងពូកែរកលុយមែន កញ្ញា អាជី និងកញ្ញាអាមុី រកលុយបានពី១០មុឺនដុល្លារទៅដល់ ២០មុឺនដុល្លារក្នុងមួយថ្ងៃ ហើយចាប់ផ្តើមលុយពី....(មានវីដេអូ)
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា Ah Gi leder គឺជាអ្នកជំនួញវ័យក្មេងម្នាក់ដែលកំពុងតែកាក់កបខ្លាំងនៅក្នុងវិស័យជំនួញអនឡាញ មិនត្រឹមតែប៉ុណ្ណោះ Ah Gi leder ក៏ជាតារាហ្វេសប៊ុកម្នាក់ដែលកំពុងតែល្បីខ្លាំងផងដែរនាពេលបច្ចុប្បន្ននេះ ។

ជាក់ស្តែងថ្មីៗនេះអ្វីដែលកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងនោះគឺមានវិដេអូដេអូរបស់ Ah Gi មួយត្រូវបានអ្នកប្រើប្រាស់បណ្តាញសសង្គមហ្វេសប៊ុកនាំគ្នាស៊ែរចែករំលែកជាច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីAh Gi បានផ្តល់បទសម្ភាសន៍


ផ្ទាល់ជាមួយនិងលោក អុឹម ជីវ៉ា នៅក្នុងកិច្ចសម្ភាសន៍នោះ Ah Gi បានបញ្ជាក់ច្បាស់ៗឲ្យមហាជនបានដឹងថា « ខ្លួនជាមួយនិងប្អូនស្រី នៅក្នុងមួយថ្ងៃអាចរកចំណូលពីការលក់អនឡាញ ២ ទី ៣ មុឺនដុល្លារក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះបើមានតំណាងចែកចាយកាត់ស្តុកច្រើនគឺអាចហក់ដល់ ១០ មុឺនដុល្លារទៅ ២០ មុឺន ក៏មានដែរក្នុងមួយថ្ងៃ »។

ក្រោយឃើញបែបនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាព្រោះមិននឹកស្មានថា Ah Gi និងប្អូនស្រីរបស់ខ្លួនដែលមានអាយុទើប ១៧ ឆ្នាំសោះអាចកើបលុយចូលផ្ទះក្នុងមួយថ្ងៃៗរាប់មុឺនបែបនេះ ​៕

តោះដើម្បីកុំឲ្យខាពពេលយូរសូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា ៖