អីយ៉ាស់! នាយពាក់ មី លេងមួយស្នៀតនេះ ដាក់ប្រពន្ធសម្លាញ់ ធ្វើឲ្យហ្វេនៗ ខមិនព្រោងព្រាតថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាកំប្លែង លោកពាក់មី បានធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់លោកមានឈ្មោះល្បី ល្បាញ ក្រោយពេលចាប់យកអាជីព ជាតារាកំប្លែង។ បន្ទាប់ពីបានចាប់យកអាជីពនេះ ធ្វើឲ្យជីវិតរបស់លោក មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមានកេរ្ត៍ិឈ្មោះ កាន់តែល្បី​ទៅៗ ទោះបីទៅដល់ទីណាក៏មានតែអ្នកស្គាល់គ្រប់គ្នាទាំងអស់។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងរូបនេះ បានបង្ហោះសារមួយឃ្លា ធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗចូលមកខមិនព្រោងព្រាត ។ លោកពាក់មី បានបង្ហោះរូបភាព សំពះភរិយារបស់លោក ទៅធ្វើការ​ ទាំងទឹកមុខក្រៀមក្រំ និងដើរចេញមកអោនមុខ មើលទៅគួរអាណិតដល់ហើយ។

លោកបានបង្ហោះសារថា "លាប្រពន្ធទៅថតនៅ​ កោះរ៉ុង​3ថ្ងៃ​ ឈានជេីងដេីទឹកភ្នែកហូ ទៅឆ្ងាយម្នាក់ឯងបែកពីគ្រួសារ​យូ មិនចង់ទៅទេ​ តែដេីម្បីការងារ​ ចង់ប្រម៉ូតអាជីវកម្មក្នុងផេកខ្ញុំអាចទាក់ទងបាន​ 015300007"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន យ៉ាងព្រោងព្រាត សុទ្ធតែជាពាក្យលេងសើច បែបនេះថា "ទ្រាំទៅបងពាក់មីធ្វើយ៉ាងម៉េចយើងជាប្តីល្អមិនចង់ចាកចេញពីប្រពន្ធតែត្រូវបំពេញការងារ☹️តែបើបានចេញហើយគឺមិនចង់ចូលវិញទេ។ ​ពិតជាកំរូល្អដល់ក្មេងជំនាន់ក្រោយមែន បរុសល្អចឹងសល់តិចណាស់"។