មុនគេបង្អស់! ថ្ងៃនេះអង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំងអោយពលរដ្ឋរបស់ខ្លួនហើយ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅរសៀលថ្ងៃទី៨ ខែធ្នូ នេះបានអោយដឹងថា អង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំងអោយពលរដ្ឋរបស់ខ្លួនហើយ ដោយការចាក់ដំបូលគេនេះគឺប្រមាណ៨សែនដូស។

ដោយឡែក វ៉ាក់សាំងរបស់Pfizer-BioNTech បានបញ្ជូនមកដល់អង់គ្លេសតាំងពីថ្ងៃអាទិត្យមកម្លេះ តែអង់គ្លេសត្រូវចំនាយពេលដើម្បីរៀបចំសិន។ហើយថ្ងៃនេះខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងអោយពលរដ្ឋខ្លួននៅថ្ងៃដំបូង អ្នកអទិភាពដំបូងដែលទទួលបានការចាក់នៅថ្ងៃនេះគឺហៅថា V-Day ដែលមានន័យថា ចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី៨០ឆ្នាំឡើង អ្នកធ្វើការតាមផ្ទះ បុគ្គលិកថែទាំមនុស្សចាស់ នឹងបុគ្គលិកសុខាភិបាល។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលបានអនុម័តវ៉ាក់សាំង Pfizer-BioNTech ដោយបង្កើនក្តីសង្ឃឹមនៃការរកឃើញនូវរបកគំហើញថ្មីនៃជំងឺរាតត្បាតដែលបានសម្លាប់មនុស្សជាង ១,៥ លាននាក់នៅទូទាំងពិភពលោក។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia