ព័ត៌មានបន្ទាន់! រកឃើញបុគ្គលិកហាង Pedro ​ចំនួន០៦នាក់ទៀតឆ្លងកូវីដ១៩
សីហា
-

នៅមុននេះបន្តិច ក្រសួងសុខាភិបាល​ បានរកឃើញ ករណីវិជ្ជមានវីរុសកូវីដ ១៩ នៅលើខ្លួនបុគ្គលិក ហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩ផងដែរ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធផល វិជ្ជមានវីរុសកូវីដ១​៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានប៉ាស្ទ័រ នៅរសៀលថ្ងៃទី០៤នេះ។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន ហើយថ្ងៃនេះផងដែរ ក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានវិជ្ជមានកូវីដ១៩ផងដែរ។

លោកស្រី យក់ សម្បត្តិ បានបន្ថែនទៀតថា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញ៕