ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខមាលភាពសង្គមយើង
ស៊ីហៀង
-

ក្នុងនាមជាកូនខ្មែរម្នាក់ បានឃើញពីការខិតខំប្រឹងប្រែង ដុតដៃ ដុតជើង របស់បងៗ ប្អូនៗ លោកពូ ដែលជាគ្រូពេទ្យ បានជំនះ ខិតខំប្រឹង ដើម្បីមើលថែ ក្នុងការព្យាបាលដល់អ្នកជំងឺ កូវីដ ១៩ ដែលមិនគិតពីការនឿយហត់ មិនថាយប់ ឬថ្ងៃ គឺលោកបានបំពេញតួនាទី បានយ៉ាងល្អឥតខ្ចោះ ដើម្បីជួយដល់​ បងប្អូនប្រជាពលរដ្ឋឲ្យបានជាសះស្បើយ បើទោះបីជាពួកគាត់ ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ទាំងយប់ទាំងថ្ងៃ ក៏ដោយ។ ការលះបង់ដ៏ធំធេងមួយនេះ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ខ្មែរ រំភើបឥតឧបមា ។

ដោយឡែក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារទាំងអារម្មណ៍រំភើប ថា "ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខមាលភាពសង្គមយើង ជាពិសេស ក្នុងដំណាក់កាលចុងក្រោយថ្មីៗនេះ។ ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរីករាលដាលជំងឺកូវីដ១៩ នេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យយើងទាំងអស់"។ 

លោកបានបន្តទៀតថា "ជាមួយគ្នានេះ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណជាអនេក ជូនចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ខ្ញុំសូមគាំទ្រប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា យើងនឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ"។

ប្រភព៖ ឯកឧត្តម Hun Many