រន្ធត់ចិត្តណាស់! ប្រពន្ធទើបសម្រាលកូនបាន២ថ្ងៃ ស្រាប់តែ ស្វាមី ទទួលមរណ ភាពភ្លាមៗ ដោយសារជំងឺមួយនេះ...
ស៊ីហៀង
-

មហាជន អ្នកលេងបណ្តាញសង្គមហ្វេស កំពុងតែកើតក្តីអាណិត អាសូរ និងសង្វែកជាខ្លាំង ពេលបានឃើញបុរសម្នាក់ ដែលជា Cameraman ម្នាក់ គាំងបេះដូងស្លា ប់ចោលប្រពន្ធកូន ខណៈពេលដែលប្រពន្ធទើបតែសម្រាលកូនបាន២ថ្ងៃ តែក៏ត្រូវកំព្រាឪពុក ទៅទាំងមិនដឹងក្តីអ្វីសោះ ។

បុរសដែលបានគាំងបេះដូងស្លា.ប់ រូបនោះ មានឈ្មោះថា ឆែ សុភ័ក្រ អាយុ៣៩ឆ្នាំ ធ្វើការនៅផលិតកម្មដ៏ល្បីឈ្មោះមួយ តែនៅថ្ងៃនេះ លោកក៏បានលាចាកលោក ចោលប្រពន្ធកូន និងសាច់ញាតិ គ្រប់គ្នាទៅ គ្មានថ្ងៃនឹងអាចត្រឡប់មកវិញឡើយ។ ដំណឹងដ៏ក្រៀមក្រំសោកសៅ និងរន្ធត់មួយនេះ បានធ្វើឲ្យមហាជន ពិតជាអាណិតដល់បងស្រី ជាខ្លាំង ជាពិសេស គឺកូនតូច ដែលទើបនឹងកើតមក មិនទាន់បានស្គាល់មុខឪពុកផង ឪពុកក៏លាចាកលោកបាត់ទៅហើយ ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក សិល្បករកម្ពុជា បានឲ្យដឹងថា "អាណិតណាស់RIP  ទៅមើលប្រពន្ធឆ្លងទន្លេបាន២ថ្ងៃនៅមន្ទីពេទ្យ ស្រាប់តែគាំងបេះដូងស្លា.ប់នៅមន្ទីពេទ្យតែម្តង អ្នក Cameramen ថតអោយផលិតកម្មល្បីមួយរូបបានទទួលមរណៈភាព ដោយសារគាំងបេះដូងនៅរសៀលនេះ ឯប្រពន្ធទើបសម្រាលកូនបាន២ថ្ងៃ ហុឺ...!

លោក ឆែ សុភ័ក្រ ដែលគេបានដឹងថា ជាអ្នកកាន់ កាមេរ៉ាថតដ៏ល្បីម្នាក់អោយផលិតកម្ម សាត្រាហ្វីម បានទទួលមរណៈភាពភ្លាម ៗ នៅមន្ទីពេទ្យ ដោយសារជំងឺគាំងបេះដូង ពេលកំពុងមកមើលប្រពន្ធនិងកូននៅមន្ទីពេទ្យ គាត់ មានអាយុ ៣៩ ជិត ៤០ឆ្នាំ ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានប្រាប់ឲ្យដឹងថា បុរសខាងលើ គាត់បានស្លា.ប់នៅមន្ទីរពេទ្យ ដោយសារតែគាំងបេះដូង ខណៈពេលកំពុងតែទៅមើលថែប្រពន្ធ និងកូនតូច នៅមន្ទីរពេទ្យ៕