អ្នកជំងឺម្នាក់បានជិះឡានទៅលេងស្រុក នៅខេត្តព្រៃវែង មុនដឹងខ្លួនថាឆ្លងកូវីដ១៩
ស៊ីហៀង
-

ព្រៃវែង ៖ នៅកាលពីថ្ងៃទី២៨ វិច្ឆិកា ២០២០ អ្នកជំងឺជកូវីដ១៩ ម្នាក់បានធ្វើដំណើរទៅលេង ស្រុកកំណើត​នៅភូមិជ័យ​ឧត្តម ឃុំព្រែកខ្សាយ (ក)​ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ក្រោយមកបានវិលត្រឡប់មកភ្នំពេញវិញនៅថ្ងៃ ២៩ ខែ​វិច្ឆិកា ២០២០ តាម​រថយន្ត​​បងប្អូនជីដូន​មួយ​ដោយ​មាន​គ្នា ០៤​ នាក់ ។ ពេលទៅដល់ស្រុក​កំណើត​អ្នកជំងឺម្នាក់នេះ​បានប្រាស្រ័យ​ទាក់ទង​មនុស្សជា​ច្រើន ក្រោយ​មក​តេស្ត​ឃើញថាវិជ្ជមាន​វិរុស​កូវីដ ១៩។

ស្រ្តី​នេះ​បាន​ប៉ះពាល់​មនុស្ស​ជា​ច្រើន​មាន​ទាំំង​ឪពុកម្តាយ​និង​សាច់​ញាតិ​ដទៃ​ទៀត។ រហូត​ដល់​ថ្ងៃ ០៣ ធ្នូ ២០២០ អាជ្ញាធរ​ស្រុកពាមរក៍​ខេត្ត​ព្រៃវែង និង​ការិយាល័យប្រតិបត្តិសុខាភិបាល​ប្រចាំ​ស្រុក​បាន​ចុះ​ស្រាវជ្រាវ​ ដោយ​រកអ្នកពាក់ព័ន្ធ​ចំនួន ២២ នាក់ ដើម្បី​យក​វត្ថ​​សំណាក​ទៅ​ពិនិត្យ៕