បន្ទាន់ណាស់ ! អ្នកណាខ្លះ បានចូលទិញទំនិញក្នុងហាង Pedro ​ផ្លូវ​ព្រះ​សីហនុ ​ចាប់ពី​ថ្ងៃទី ២៧ ​​ក្រសួងឲ្យ​មកធ្វើ​ ចត្តាឡឺស័ក​ទាំងអស់
ស៊ីហៀង
-

ភ្នំពេញ ៖ នៅកាលពីព្រឹកមិញនេះក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ដែលជាអ្នកឆ្លងថ្មីចំនួន៤នាក់បន្ថែម ដោយក្នុងនោះមានបុរសជនជាតិខ្មែរ​អាយុ២២ឆ្នាំម្នាក់​ ដែលជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ឆ្លងកូវីដ១៩។ បុគ្គលិកហាងម្នាក់នេះ ជាអ្នកដែល​បាន​ប៉ះពាល់​ជាមួយអ្នកជំងឺកូវីដ​ជាស្រ្តី និងជាបុគ្គលិកធនាគារអាយុ២១ឆ្នាំ​ដែល​បានចូលទៅហាងនោះ។ 

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រកាសឱ្យ​អ្នក​ដែលចេញចូល​ហាង Pedro ផ្លូវព្រះសីហនុ តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវធ្វើចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ និង​តាមដាន​សុខភាពខ្លួន។ លោក​ស្រីថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២០៕