រកឃើញនារីម្នាក់ដែលបានទៅកោសខ្យល់ឲ្យលោកជំទាវ ដែលមានផ្ទុក ជំងឺកូវីដ១៩ នៅខណ្ឌពោធិ៍សែនជ័យ
ស៊ីហៀង
-

ភ្នំពេញ ៖ អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា នាព្រឹកថ្ងៃទី ៣ ធ្នូ ២០២០ វេលាម៉ោង១១ និង ៣០នាទី បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្តរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះយកនារីកោសខ្យល់ម្នាក់ដែលបាននទៅកោសខ្យល់ ឱ្យលោកជំទាវ ភរិយារបស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ចំនួន៥នាក់ និងម្នាក់ បានចេញទៅស្រុក ដើម្បីយកសំណាកទៅធ្វើតេសនៅមណ្ឌលសុខភាពចាក់អង្រែ។ 

យ៉ាងណាមិញថៅកែហាងមានឈ្មោះ ឡាត់ សុខា Tel.០១២ ៦៦៧ ០៨៤ / ០៩៥ ៩១១ ៩៧៨  ដែលមានទីតាំង ស្ថិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនេះ លោក ប៉ាង លីដា បញ្ជាក់ថា ចំពោះនារីដែលបានចេញ ទៅស្រុកនោះក្រុមការងារកំពុងធ្វើការទាក់ទងបន្ត។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ «ស្រី៧៦នាក់ និងបុរស ២៥៥នាក់» ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់៕