តារាចម្រៀងលោក នី រតនា និងភរិយា ចូលរួមកម្មវិធីមង្គល ហ៊ា នៅខេត្តប៉ៃលិន ស្រស់ស្អាតខ្លាំងពេក រហូតដល់ហ្វេនៗ លាន់មាត់គ្រប់គ្នាថា...
ស៊ីហៀង
-

តារាចម្រៀងសំលេងផ្អែម ដែលឆក់ដួងចិត្តពុកម៉ែ បងប្អូនឲ្យលង់ ស្តាប់តាមសំលេង ដ៏ក្រអួនក្រអៅ របស់លោក នី រតនា ដែលជាម្ចាស់ពាន Cambodian Idol រដូវ​កាល​ទីមួយ​ របស់​ទូរទស្សន៍​ហង្ស​មាស កំពុងតែរស់នៅយ៉ាងមានក្តីសុខ។ ក្រោយរៀបការរួច ពួកគេក៏ទទួលបានចំណងដៃពិសេស គឺកូនស្រី ដ៏គួរឲ្យស្រលាញ់ ម្នាក់ ឈ្មោះ នីវណ្ណ មែលឡានី ឬហៅថា អូនមែល។

បើយើងងាកមកមើលពីរូបសម្រស់របស់ភរិយាលោក​នី រតនាវិញ សម្រស់រឹតតែស្រស់ស្អាត ទោះបីជាមានកូនមួយក៏ពិតមែន ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកនី រតនា និងភរិយា បានអញ្ជើញទៅចូលរួមក្នុងកម្មវិធី មង្គលការរបស់ហ៊ា នៅខេត្តប៉ៃលិន កូនក្រមុំ កូនកំលោះ ពិតជាស្រស់ស្អាត និងស្រស់សង្ហាខ្លាំងណាស់ ។

ជាមួយគ្នានោះផងដែរ លោក នី រតនា ក៏បានបង្ហោះរូបភាព ថតជុំគ្នាជាមួយកូន ក្រមុំ កូនកំលោះ នៅក្នុងថ្ងៃជ័យសិរិសួស្តីនោះផងដែរ។ នៅក្នុងការបង្ហោះរូបភាពយ៉ាងស្រស់ស្អាតនោះ អមជាមួយសារយ៉ាងខ្លី ជូនពរដល់គូរស្វាមី ភរិយាថ្មី និងការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

ដោយឡែក លោក នី រតនា បានបង្ហោះសារថា "ចូលរួមមង្គលការហ៊ានៅប៉ៃលិនជាមួយកូនក្រមុំខ្ញុំ "។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន សរសើរពីរូបសម្រស់ភរិយាលោកនី រតនា ថា "ចង់ច្រឡំកូនក្រមកូនកំលោះ"។ស្អាត់ណាស់អាដលទាំងពី៕