អាណិតណាស់! លោកយាយកម្សត់ តែងគិតស្រម៉ៃ សង្ឃឹមថាថ្ងៃណាមួយនឹងបានហូបឆ្អែត និងមានប្រាក់ខ្លះ គ្រាន់ធ្វើបុណ្យសន្សំកុសលទៅជាតិមុខ កុំឲ្យលំបាកដូចជាតិនេះទៀត...មានវិដេអូ
ស៊ីហៀង
-

ជីវិតរបស់ដូនចាស់កម្សត់ម្នាក់ កំពុងតែរស់នៅក្នុងការលំបាក រាល់ថ្ងៃរំពឹងលើការសុំទានគេ តាមផ្សារដើម្បីចិញ្ចឹមជីវិត សង្ឃឹមនៅជីវិតចុងក្រោយ អាចមានប្រាក់បន្តិចបន្តួចធ្វើបុណ្យ និងទិញថ្នាំសង្កូវ​ សម្រាប់បន្តដំណើរជីវិតទៅមុខទៀត។ លោកយាយសំ ដែលមានអាយុ៦០ឆ្នាំប្លាយទៅហើយ ដៃជើង ញ័រអស់សព្វប្រាណ ក្នុងខ្លួនគ្មានប្រាក់មួយរៀល ជញ្ជាំងធ្លុះធ្លាយ គ្មានក្តីរំពឹងអ្វី។

ជាក់ស្តែងបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn លោកបានរៀបរាប់ឲ្យដឹងថា "ពុទ្ធោលោកយាយតេីត្រូវជួយបែបណា បេីគ្មានកូនចៅសាច់បងប្អូន រស់រាល់ថ្ងៃរំពឹងដេីរសុំទានគេតាមភូមិតាមផ្សារមកចិញ្ចឹមខ្លួន មិនដឹងថាត្រូវរស់នៅបានយូរប៉ុណ្ណា សង្ឃឹមថាបានហូបឆ្អែត ពិសារឆ្ងាញ់នៃជីវិតចុងក្រោយមួយនេះ អាចទាក់សួរពត៌មាននឹងជួយតាមខ្ញុំបាទបាន 0976667575 លោកយាយស្ថិតនៅភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សង្ឃឹមមានសប្បុរសជនជួយលោកយាយ​ 26.11.2020"។

ជីវិតដ៏កម្សត់នេះ ត្រូវបានមហាជន ជាច្រើន មានការអាណិតអាសូរដល់លោកយាយជាខ្លាំង ហើយថែមទាំងមានអ្នកចង់ជួយដល់លោកយាយថែមទៀតផង ។ ជីវិតរបស់លោកយាយកំសត់ គឺគាត់រស់នៅតែម្នាក់ គ្មានសាច់ញាតិ បងប្អូន ឬកូនចៅអ្វីទាំងអស់៕

សូមទស្សនាវីដេអូទាំងស្រុង នៅខាងក្រោមនេះ៖