អាណិតណាស់! តារាជើងចាស់ តួ ម៉ែផាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកពីក្រោយ រួចរត់គេខ្លួនបាត់
ស៊ីហៀង
-

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា សូមជួយស៊ែផង?អាណិតគាត់ណាស់បងប្អូនអើយ តារាជើងចាស់ តួម៉ែផាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកពីក្រោយ រួចរត់បាត់ !

នៅរសៀល(27.11.2020) ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា តំណាង អោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខ វិសាល បាននាំយកថវិការចំនួន 100$ មកជូនដល់វិរៈសិល្បករនិងជាតារាជើងចាស់ អ្នកគ្រូ កាន់ សុវណ្ណនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកពីក្រោយ បែកក្បាល រួចរត់បាត់ នៅម្តុំក្រោយព្រះបរមរាជវាំង ហើយពេលនេះកំពុងសម្រាកព្យាបាលនៅផ្ទះលេខ 342 e2z សង្កាត់ មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។

ក្នុងការចុះសួសុខទុក្ខនេះ លោកជំទាវនឹមវណ្ណៈ ក៏បានផ្តាំផ្ញើសួសុខទុក្ខដល់អ្នកគ្រូ កាន់ វណ្ណនី និងសូមជូនពរអោយអ្នកគ្រូមានសុខភាព ឆាប់ជាសះស្បើយនិងអាលចូលបំរើក្នុងវិស័យសិល្បៈវិញ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា