រដ្ឋបាលខេត្តប្រកាស ចាប់ផ្ដើមអនុវត្តន៍វិធានការ ផាកពិន័យអ្នក បោះចោលសំរាមអនាធិបតេយ្យ ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តប្រកាសចាប់ផ្ដើម អនុវត្តន៍វិធានការ ផាកពិន័យអ្នក បោះចោលសំរាមអនាធិបតេយ្យ ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងតាមតំបន់ឆ្នេរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរ "ហាមបោះចោលសំរាម" ប្រសិនបើមានករណីរំ.លោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ សូមចូលរួមសហការថែ រក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ៕