យូរៗបានជួបគ្នាម្តង លោកសុវណ្ណ មករា ជួបមិត្តចាស់លោកជំទាវ ស្រីតូច ចំណាន ហើយក៏បង្ហាញអារម្មណ៍ពិត បែបនេះថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងជើងចាស់ និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ លោក សុវណ្ណ មករា និង លោកជំទាវ ម៉ៅ ចំណាន ជាអតីតតារាសម្តែងស្រី​ដ៏ល្បីឈ្មោះ ដែលគ្រប់គ្នាបានស្គាល់ តាមរយៈឈ្មោះនៅក្នុងវិស័យសិល្បៈថា ស្រីតូច ចំណាន នោះ លោកទាំងពីរនាក់ បានបញ្ចប់អាជីពសិល្បៈរៀងៗខ្លួន ដើម្បីសាងគ្រួសាររៀងៗខ្លួន យ៉ាងមានក្តីសុខ តែលោកទាំងពីរនៅតែមានទំនាក់ទំនង និងការរាប់អានគ្នាដូចពីមុនដដែល។ 

ទោះបីជាទំនាក់ទំនងរាប់អានគ្នានៅតែបន្ត និងល្អក៏ពិតមែន ប៉ុន្តែពេលវេលា នៃការជួបជុំ និងជជែកនិយាយគ្នាលេង ហាក់មិនសូវមានច្រើនដូចមុនឡើយ ដោយសារតែ ម្នាក់ៗរវល់ជាមួយនឹងការងារ ការប្រកបមុខរបរ ក៏ដូចជា មើលថែរក្សាកូនចៅរៀងៗខ្លួន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក សុវណ្ណ មករា ក៏មានពេលវេលា ជួបជុំជាមួយមិត្តចាស់ ហើយលោកក៏បានបង្ហោះសារយ៉ាងខ្លី នៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ពិតជាមិនចង់ជួបតែបើបានជាជួបហើយ ច្បាស់ណាស់ពិតជាមិនចង់បែក ប្រកបដោយការគោរពហើយ និង ស្រលាញ់ពេញបេះដូង"។ ជាមួយគ្នានោះដែរ ក៏មានបងប្អូនជាច្រើន បានឃើញ ហើយក៏លួចសរសើរ ពីរូបសម្រស់ របស់លោកជំទាវ ស្រីតូច ចំណាន ថាលោកពិតជាស្រស់ស្អាតខ្លាំងណាស់ ។