រំភើបជំនួស! ឃើញបងប្អូនក្នុងភូមិ សហការគ្នាបានល្អខ្លាំងពេក ធ្វើឲ្យលោកស្រី ទ្រី ដាណា រំភើបចិត្តយ៉ាងខ្លាំង រហូតពោលពាក្យយ៉ាងដូច្នេះថា...
ស៊ីហៀង
-

លោកស្រី ទ្រី ដាណា ដែលជាបុគ្គលជោគជ័យម្នាក់​ នៅក្នុងវិស័យ អនឡាញ ហើយលោកស្រី ក៏មានហាងមាស និងពេជ្រ ដ៏ធំមួយផងដែរ។ រាល់ថ្ងៃនេះលោកស្រី ទ្រី ដាណា បានពង្រីកអាជីវកម្មរបស់លោកស្រី បានយ៉ាងល្អ។ លោកស្រី ត្រូវបានមហាជនជាច្រើន គោរពស្រលាញ់ ពិសេសគឺទឹកចិត្តដ៏ល្អរបស់លោកស្រីតែម្តង ។

ដោយឡែកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី​ ដាណា​ បានបង្ហាញចំណាប់អារម្មណ៍ ពេលបានឃើញបងប្អូនជាច្រើននាក់នាំគ្នា ជួយជាកំលាំង ដើម្បីសាងសងផ្ទះ​ជូនលោកគ្រូបង្រៀន ឲ្យមានកន្លែងស្នាក់នៅយ៉ាងល្អ។ លោកស្រី ទ្រី ដាណា បានបង្ហាញចំណាប់អារម្មណ៍ថា  "ឃើញហើយ រំភើបចិត្តណាស់  លើកគ្នាមួយភូមិ ទៅរកឈើ និងដឹកឥដ្ឋ ខ្សាច់យកទៅសង់ផ្ទះ បន្ទប់ទឹកសម្រាប់គ្រូ ដើម្បីឱ្យគ្រូៗមានកន្លែងស្នាក់នៅ បង្រៀនកូនសិស្សនៅក្នុងភូមិ"។ 

លោកស្រី បានបន្ថែមទៀតថា "ខ្ញុំជួយបានថវិកា តែពួកគាត់ស្រុះស្រួលគ្នាចេញកម្លាំង អរគុណណាស់ រំភើបចិត្តណាស់ នេះជាសកម្មភាព ប្រមូលសម្ភារៈសង់ផ្ទះជូនគ្រូស្នាក់នៅ ក្នុងសាលាបឋមសិក្សាភ្នំពីរ ខេត្តក្រចេះ លោកនាយកសាលាជាអ្នកដឹកនាំសាងសង់"។