បុរសម្នាក់នេះហើយដែលបានកែប្រែវាសនារបស់ក្មេងប្រុស ពេជ្រ ធារ៉ា ១៨០ ដឺក្រេ តាមរយៈ ...
ស៊ីហៀង
-

ពិតណាស់ក្មេងប្រុស ពេជ្រ ធារ៉ា គឺជាក្មេងប្រុសម្នាក់ដែលមានចិត្តក្លាហាននិងតស៊ូខ្លាំងណាស់ ក្មេប្រុសម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានមើលរូបថតរបស់គេពេលកំពុងតែប្រណាំកង់នៅក្នុងកម្មពិធីមួយដែលមានមនុស្សចូលរួមជាច្រើនកុះករ ។ 

យ៉ាងណាមិញចំពោះរូបថតរបស់ក្មេងប្រុសខាងលើនេះបានបង្ហាញឲ្យឃើញថារូបគេបានពាក់អាវរយីក រយាក បែកញើសសស្រាក់ ខំធាក់កង់កញ្ចាស់របស់ខ្លួនដើម្បីប្រគួតប្រជែងជាមួយនិងគូប្រគួតដែលមានកង់ល្អៗនៅលើទីលាន ស្បែកជើងក៏គ្មានពាក់ហើយអ្វីដែលកាន់តែរំជួលចិត្តខ្លាំងនោះគឺកង់ដែលយកមកប្រគួតនេះគឺជាកង់ដែលទិញពីអេតចាយ ក្នុងតម្លៃ ២ មុឺនរៀលប៉ុណ្ណោះ ហើយលុយ ២ មុឺនរៀលនេះបានមកពីការយាមស្បែកជើងឲ្យគេនៅវត្ត ។ 

ជាមួយគ្នានេះដែរក្មេងប្រុសខាងលើពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក និងមានសប្បុរសជនជាច្រើនបានជួយទៅដល់រូបគេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក្មេងប្រុសម្នាក់នេះមានថ្ងៃនេះក៏ដោយសារតែជាងថតអាជីពម្នាក់ដែលមានឈ្មោះថា កឹម សុវណ្ណា ដោយជាងថតម្នាក់នេះបានថតរូបភាពក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំងកង់ បានយ៉ាងស្អាតរួចយកមកបង្ហោះនៅលើបណ្តាញសង្គមទើបមានមហាជនជាច្រើនមានការចាប់អារម្មណ៍និងចែករំលែករូបថតនេះតៗគ្នារាប់មុឺននាក់ផងដែរ ៕