ភ្នំពេញ៖ ជាការពិតណាស់ បងប្អូនមិនតិចអ្នកទេ ប្រាកដជាបានស្គាល់ តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ គឺលោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា ដោយរូបលោកបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងហ្វេនៗជាច្រើនទូទាំងប្រទេស។ ដោយឡែកនៅថ្ងៃនេះ ផលិតកម្មសាន់ដេ បាបង្ហោះបទចម្រៀងថ្មីរបស់លោក ឆាយ វីរៈយុទ្ធ បែបមនោសញ្ចេតនាមួយបទទៀតហើយ មានចំណងថា "ស្រឡាញ់គេជារឿងអូន ស្រឡាញ់អូនជារឿងបង" ជាស្នាដៃនិពន្ធរបៀបច្រៀងដោយភរិយារបស់លោកផ្ទាល់តែម្តង។

នៅក្នុងបទចម្រៀងដ៏ពិរោះមួយបទនេះ ពិតជាធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើចំណងជើងនៃបទចម្រៀងមួយនេះ ចង់បញ្ជាក់ពីការលួចស្រលាញ់គេតែម្ខាង ទាំងឈឺចាប់ ទាំងទឹកភ្នែក ទាំងការព្រួយបារម្ភ គឺទៅលើគេតែម្នាក់ គ្មានថ្ងៃប្រួលប្រែលឡើយ ។ ស្នេហាមួយនេះ ទោះបីត្រឹមតែមើលគេមានក្តីសុខ ក៏អស់ដែរ។

កន្លងមកតាមរយៈបទចម្រៀងជាច្រើនដែលលោក ឆាយ វីរៈយុទ្ធ បានធ្វើការបកស្រាយ សុទ្ធតែជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។ បទនេះ ក្រៅពីនិពន្ធរបៀបច្រៀង ដោយអ្នកនាង សែ ចាន់ឌី ក៏មានការ និពន្ធទំនុកច្រៀង ដោយ Memories និងនិពន្ធបទភ្លេងដោយ Tho Meet ផងដែរ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញការពេញចិត្ត ជាខ្លាំង ព្រោះស្តាប់ទៅគឺពិតជាពិរោះរណ្តំ និងសោកសៅជាខ្លាំង ពេលដែលអ្នកលួចស្រលាញ់ នរណាម្នាក់តែម្នាក់ឯង នោះអ្នកនឹងយល់ច្បាស់ពីអារម្មណ៍មួយនេះ៕

















សូមទស្សនាវីដេអូទាំងអស់គ្នា៖