ស្ងាត់ៗ តន់ ចន្ទសីម៉ា បង្ហោះសារមួយឃ្លា ធ្វើឲ្យអ្នកហ្វេនៗ អានហើយ លួចសរសើរគ្រប់ៗគ្នាថា...
ស៊ីហៀង
-

នាពេលបច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេង​ តន់ ចន្ទសីម៉ា កំពុងតែមានសន្ទុះយ៉ាងក្លា លើវិស័យសិល្បៈ ពិសេសគឺ មានការចាប់អារម្មណ៍ច្រើនទៅលើបទចម្រៀង ដែលនាង បានបកស្រាយ សុទ្ធតែជាបទពិរោះៗ និងកាលីបៗ ធ្វើឲ្យហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាកោតសរសើរយ៉ាងខ្លាំង ពីទឹកដមសំលេងរបស់កញ្ញា ។ ដោយសារតែសមត្ថភាពដ៏ល្អ និងទឹកដមសំលេង ដ៏ពិរោះបែបនេះហើយ ទើបធ្វើឲ្យកញ្ញា មានឈ្មោះបោះសំលេង ខ្លាំងបែបនេះ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន កញ្ញា តន់ ចន្ទសីម៉ា បានបង្ហោះសារថា "រស់ក្នុងជីវភាពមួយសមរម្យ គ្មានសមត្ថភាព សម្ភារនិយម ខួរក្បាលមិនសូវមានសម្ពាធ មានតិចហូបតិច កោតសរសើរអ្នកមានរបស់ទំនើប ហើយក៏មិនមើលស្រាលអ្នកខ្វះខាត សុភមង្គលនិងការរស់នៅគឺមិនដូចគ្នា......."។

សារមួយឃ្លា បានធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តយ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗពេញចិត្តយ៉ាងខ្លាំង។​ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ ពេលបានឃើញ កញ្ញា មានកេរ្តិ៍ឈ្មោះបោះសំលេង និងមានបងប្អូនជាច្រើន គោរពស្រលាញ់ ពិសេសគឺហ្វេនៗរបស់កញ្ញាផ្ទាល់តែម្តង៕