ម៉្យាងម្នាក់ទេ មេីលកំពស់គេផង ! បងស្រីអូនភ្ញាក់ព្រឺត ពេលបានឈរក្បែរ​ បងប្រុស ដែលមានកំពស់ដល់ទៅ២ម៉ែត្រ ពេលនិយាយជាមួយគាត់ ទាល់តែ...មានវិដេអូ
ស៊ីហៀង
-

មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ បងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ និងជាបុគ្គលម្នាក់ ដែលមានចិត្តសប្បុរស បានជួយដល់ជនទីទាល់ក្រ ជាច្រើន។ ដោយឡែកនៅថ្ងៃនេះ គឺជាថ្ងៃសម្ពោធហាងថ្មី ដែលបានរៀបចំយ៉ាងស្អាត ព្រមទាំងការចូលរួមពីសំណាក់ មហាជនផងដែរ។

អ្វីដែលគួរឲ្យកត់សំគាល់នៅក្នុងកម្មវិធីនោះ គឺ​មានវត្តមានបងប្រុសម្នាក់ ដែលគាត់មានកំពស់ដល់ទៅ២ម៉ែត្រ បានអញ្ជើញមកចូលរួមដែល ដោយធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ។ ព្រមជាមួយគ្នានោះផងដែរ​បងស្រី អូន ក៏បានសូមបងប្រុសថតជាមួយ ដោយអ្នកនាងបានសរសេរសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុកថា "ម៉្យាងម្នាក់ទេ មេីលកំពស់គេផង"។

ភ្លាមនោះក៏មានបងប្អូនជាច្រើន បានចូលមកខមិន គ្រប់ៗគ្នា សរសើរដល់ បងប្រុស បងស្រី ថា "បងប្រុសឡើងខ្ពស់ តែសង្ហា បងស្រីអូនតូច ខ្យូត"។ និងមានអ្នកខ្លះបាននិយាយថា "ស្រីអូនពេលថតជាមួយអ្នកខ្ពស់ចឹង មិនព្រមដោះស្បែកជេីងចេញ បានឃេីញស្អាត ពីខ្ញុំពេញចិត្តអូនខ្លាំណាស់"៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖