ជួយស៊ែរឲ្យកូនរបស់គាត់បានដឹងផង ! លោកអ៊ុំំម្នាក់ ជិះម៉ូតូមកពីឆ្ងាយទាំងយប់ ដើម្បីរកកូន តែគាត់វង្វេងផ្លូវ ហើយម៉ូតូអស់សាំងទៀត ហើយឃ្លាក៏ឃ្លា លុយក៏គ្មានជាប់ខ្លួនទៀត អាណិតណាស់...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មហាគ្រួសារតាខ្មៅ បានបង្ហោះរូបភាពរបស់លោកអ៊ុំចំណាស់ម្នាក់ ដែលគាតខំស្កាត់មកពីឆ្ងាយ ដើម្បីរក តែលោកអ៊ុំ គាត់វង្វេងផ្លូវ ទើបគាត់រកកូនមិនឃើញ ហើយម៉ូតូក៏អស់សាំង និងមានអ្នកចង់វា យយកម៉ូតូរបស់គាត់ ។ មើលទៅគាត់ពិតជាខ្លានខ្លាំងណាស់ តែគាត់ប្រាប់ថា គាត់អត់មានលុយទេ ពេលនេះមិនដឹងទៅរកកូននៅទីណាទៀតពេលនេះ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "ក្រុងតាខ្មៅ តើបងប្អូនមានបាត់សមាជិកគ្រួសារទេ សារពីបងប្អូន(អ្នកម៉ាក់ ជាទីស្រលាញ់)

«សួស្តីបង មានលោកអ៊ុំម្នាក់គាត់ថាគាត់មករកកូនគាត់ ឥឡូវគាត់វង្វេងផ្លូវមិនដឹងទៅណាទេ ម៉ូតូក៏អស់សាំង ហើយមានគេចង់វាយគាត់យកម៉ូតូទៀតបង គាត់គ្មានលុយទេ គាត់ឃ្លានណាស់ បងប្អូនបានជូនអីអោយគាត់ហូប គាត់ថាគាត់មកពីកោះធំ សូមបងជួយផង ខ្ញុំអត់ដឹងជួយគាត់ម៉េចទេខ្ញុំស្រីផង អាណិតគាត់ណាស់ ឪពុកខ្ញុំឪពុកគេ។ គាត់នៅម្តុំលក់ខោអាវនៅមាត់ទន្លេបង សូមបងជួយផ្សាយរកសាច់ញាតិគាត់ផង»។ សូមបងប្អូនទៅទទួលគាត់ទាក់ទងតាមលេខ061665061 ។ដកស្រង់ពីសារសម្លេងបងស្រី"។

អាស្រ័យហេតុនេះ សូមបងប្អូន ឬ​សាច់ញាតិ ដែលបានស្គាល់លោកអ៊ុំ មេត្តា ជួយទំនាក់ទំនងទៅកាន់គ្រួសារ ឬ កូនរបស់គាត់ផង ។ សូមអរគុណទុកជាមុន៕

ប្រភព៖ មហាគ្រួសារតាខ្មៅ