ស្តាប់ការរៀបរាប់របស់កូនស្រី ទើបដឹងថាឪពុកបង្កើតរូបនេះមិនធម្មតាទេ មុនពេល វា យ ធ្វើបាបកូនស្រីរបស់ខ្លួនបុរសម្នាក់នេះបាន...(មានវិដេអូ)
ស៊ីហៀង
-

ស្វាយរៀង ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទីទី២០ ខែ កញ្ញា ឆ្នាំ ២០២០ បានកើតមានហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោយមានឪពុកចិត្តខ្មៅម្នាក់បានប្រើ ហិ ង្សា ទៅលើកូនស្រីបង្កើតរបស់ខ្លួនយ៉ាងឃោ ឃៅ គ្មានត្រាប្រណៃដល់កូនស្រីបន្តិចសោះ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bee Nang Sad បានធ្វើការបង្ហោះឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកដឹងថា ៖ «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធ វា យ ធ្វើ បា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។ 

ជាមួយគ្នានេះដែរក្រោយបានទទួលបានព័ត៌មានមួយនេះរួចភ្លាមនោះឃើញថាលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍បន្ទាន់ចុះដល់កន្លែងកើតហេតុនាថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់។

យ៉ាងណាមិញ សមត្ថកិច្ចក៏បានសួរនាំទៅនារីរងគ្រោះអំពីហេតុការណ៍ដែលបានកើតឡើងនេះផងដែរ។ ខាងក្រោមនេះ ជាវីដេ អូ រប ស់នារីរងគ្រោះ ដែល រៀបរាប់អំពីហេតុការ ណ៍ ហិង្សា ដែលកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖