គ្នាចង់ដាច់ខ្យល់ហើយ មកថាឲ្យទៀត ! ដេនីខ្វាន់ ចេញមុខមកប្រលះនារីរងគ្រោះយ៉ាងចាស់ដៃក្រោយនាងត្រូវបុរសជាសង្សារ វា យ ធ្វើ បា ប ស្ទើរអស់ជីវិត...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ១៩​ ខែ កញ្ញា ឆ្នាំង២០២០ កន្លងទៅនេះ បានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែមានបុរសម្នាក់បានប្រើអំ ពើ ហិ ង្សារ វា យ ធ្វើបា ប នារីម្នាក់ដែលត្រូវជាសង្សាររហូតដល់ បែ ក មុខ បែ ក មាត់។  ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង ១៖៣០ នាទីយប់រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា។

បុរសជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

យ៉ាងណាមិញក្រោយឃើញបែបនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងចំពោះបុរសជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ ដោយសារតែជនសង្ស័យម្នាក់នេះតែងតែ វា យ ធ្វើ បា ប នារីជាជនរងគ្រោះរាល់ថ្ងៃប៉ុន្តែនារីរងគ្រោះមិនបានរករឿងប្តឹងផ្តល់អ្វីទេ ព្រោះតែស្រឡាញ់ខ្លាំងពេក រហូតដល់អាធ្រាត្រ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗជនសង្ស័យបាន រករឿង និង វា យ ធ្វើបា ប នារីរងគ្រោះម្តងទៀតរហូតធ្វើឲ្យនាទ្រាំមិនបានទើបនាងសម្រេចចិត្តប្តឹងប៉ូលិសឲ្យជួយសង្គ្រោះនាងពីការ វា យ ធ្វើ បា ប មួយនេះនិងចាប់ឃាត់ខ្លួនជន សង្ស័យយកទៅដាក់ទោសតាមផ្លូវច្បាប់ ។ 

ជាមួយគ្នានេះដែរក្រោយឃើញរឿងរ៉ាវបែបនេះរួចស្រាប់តែអ្នកនាង ដេនីខ្វាន់ ផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅលើនារីរងគ្រោះដោយនាងបានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា ៖ « នេះមិនមែនកម្មទេ មកពីងប់ងល់ ស្រលាញ់គេជាងស្រលាញ់ខ្លួនឯង...មនុស្សប្រុសវ៉ៃស្រីគឺវាថោកទាបខ្លាំងណាស់ គេវ៉ៃម្តងហើយល្មមភ្ងាក់ខ្លួន ហេតុអីទ្រាំអោយគេវ៉ៃច្រើនលើកច្រើនសារម្ល៉េះ? បើមិនស្រលាញ់ខ្លួនឯងក៏គួរស្រណោះអ្នកម្តាយដែលខំថែតាំងពីកើតមក មិនអោយមានសូម្បីតែស្នាមមួយ. សួរថាបេីអ្នកម្តាយឃេីញគេ វា យ ដំ កូនបែបនេះតេីអារម្មណ៏គាត់ឈឺចាប់យ៉ាងណា? មនុស្សស្រីយើងត្រូវចាំបើយើងមិនចេះអោយតម្លៃនឹងស្រលាញ់ខ្លួនឯងទេ គ្មាននរណាមកស្រលាញ់នឹងអោយតម្លៃយើងទេ ល្មមភ្ងាក់ខ្លួននឹងរៀនយល់អោយច្បាស់ថាអ្វីជាស្នេហា អ្វីជាតណ្ហា » ៕  បើបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូរបស់នារីរងគ្រោះនិងបុរសជាជនសង្ស័យនៅខាងក្រោមនេះ...