គាំទ្រពេញទំហឹង...ប្រជាពលរដ្ឋ ស្នើរឲ្យមានចាត់វិធានការ ដល់អ្នកចោលសំរាម​ ផ្តេសផ្តាស គេទើបសំអាតរួចថ្ងៃមិញ នៅមានសំរាមដដែល មើលទៅទាល់តែ...
ស៊ីហៀង
-

លោកអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងមន្រ្តីគ្រប់ជាន់ថ្នាក់ បានខំប្រឹងធ្វើការប្រមូលសម្រាម នៅតាមឆ្នេរ និងគ្រប់ទីកន្លែង ដែលមានសម្រាម រាយប៉ាយពេញ ដងផ្លូវ​ ត្រូវបានលោក អភិបាល ធ្វើការកំចាត់ចោលគ្មានសល់ ។

ក្រោមការដឹកនាំរបស់លោកអភិបាលខេត្តក្រុងព្រះសីហនុ បានធ្វើមហាជន ពិតជាការត្រេកអរជាខ្លាំង ដោយសារតែបានឃើញឆ្នេរសមុទ្រខ្មែរយើង មានសភាពស្រស់ស្អាតដូចដើមវិញ ។ តែក្រោយពីបានធ្វើការសម្អាតហើយ នៅតែមានជនមួយចំនួន មិនព្រមសហការជួយ ធ្វើឲ្យទីក្រុងមួយនេះស្រស់ស្អាតនោះទេ ដោយយកសម្រាមទៅចោលជាបន្តទៀត បណ្តាលឲ្យម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារហួសចិត្តថា "គេទើបសម្អាតហើយថ្ងៃមិញ ចុះអស់លោកកើតអី បានជាមានទម្លាប់អាក្រក់ែបបនេះ ? តើអស់លោកយល់យ៉ាងណា គិតដូចម្ដេច ទើបអាចធ្វើទង្វើបែបនេះបាន ? ហត់នឹងការអំពាវនាវ ហត់នឹងការណែនាំ មានតែធម៌ក្ដៅ ទើបនិយាយស្ដាប់គ្នាបាន"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ថា "សូមដាក់វិធានការតាមអាជ្ញាធរមូលដ្ឋាននានា ដូចជា មេភូមិ/មេក្រុម មេឃុំ / ចៅសង្កាត់ ចៅហ្វាយស្រុកនីមួយៗសាលារៀនទាំងអស់ផ្សពផ្សាយ អំពីការទុក ដាក់សំរាមចោលក្នុងធុងសំរាមអោយបាន ត្រឹមត្រូវ។ ជៀសវាង ការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅ តាមទីសាធារណៈ ។ សូមកុំបោះចោលសំរាមនៅកន្លែងដែលគ្មានធុងសំរាមអោយ សោះ។ មេភូមិ មេឃុំ ត្រូវប្រជុំពន្យល់ ណែនាំ ស្តីពីការរៀបចំទុកដាក់សំរាមអោយល្អ ដើម្បីទីក្រុងស្អាតរបស់យើង។កន្លះខែ មេភូមិ មេឃុំ ត្រូវកោះហៅ ប្រជាពលរដ្ឋ មកប្រជុំម្តង អំពីបញ្ហាការបោះចោលសំរាម នៅក្នុងមូលដ្ឋានរបស់យើង។ អនុវត្តទៅ គឺ ទទួលបានជោគជ័យហើយ។ សូមអរគុណ"។ និងមានអ្នកខ្លះបានចូលមកខមិនថា "មាយាទថោកជាងឆ្កែរទៀតម្នាក់ៗគេខំប្រឹងធ្វើអោយទីក្រុងស្អាតតែពួកខួរឆ្កែមួយចំនួននៅតែបន្តរាយយប៉ាយសំរាមគ្មានសណ្ដាប់ធ្នាប់សោះ"។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ