នោះ ! ឃើញស្ពានថ្មើជើង តម្លៃ៤០ម៉ឺនដុល្លារហើយ ចង់តែបបួលចៅហ្វាយខេត្តលោក វី សំណាង មកស្បថអោយឡានបុកទេបើអស់៤០ម៉ឺនមែន
-

 កំពង់ស្ពឺ  ៖ ស្ពានអាកាសថ្មើរជើងមួយនៅខេត្តកំពង់ស្ពឺបានសាងសង់រយះពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោមជំនួយឧបត្ថម្ភរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

ស្ពានអាកាស​ថ្មើរជើង​នេះនឹង​ចូលរួម​ចំណែក​យ៉ាងធំធេង ក្នុងការលើ​កកម្ពស់សោភ័ណ​ភាពមុខមាត់​ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះ​ក៏បានកាត់បន្ថ​យការកក​ស្ទះចរាច​រណ៍ផងដែរ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Pich Vongvorleakraksa បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖  ខ្ញុំបានមកមើលឃើញផ្ទាល់ភ្នែកហើយនូវស្ពានថ្មើជើង តម្លៃ៤០ម៉ឺនដុល្លារ ក្នុងក្រុមច្បារមន ខេត្តកំពង់ស្ពឺ។ ការពិតតម្លៃ៤០ម៉ឺនដុល្លារនេះធ្វើមិនទាន់រួចរាល់ផង នៅសរសរស្ពាន ជើងស្ពាន តួស្ពានទាំងមូលមិនទាន់លាបថ្នាំ បើលាបថ្នាំរួចរាល់ស្ពាននេះចំណាយខ្ទងលានដុល្លារឯណោះ។ (មើលហើយពិចារណាខ្លួនឯងទៅបងប្អូន)។ ចង់បបួលចៅហ្វាយខេត្តលោក វី សំណាង ស្បថអោយឡានបុកបើអស់៤០ម៉ឺនមែន។ 

គួរបញ្ចាក់ផងដែរថា គ្រាន់តែស្ពានអាកាសមួយនេះសាងសង់រួចភ្លាមហើយត្រូវបាន រដ្ឋបាលខេត្តកំពង់ស្ពឺ​បាន​រៀប​ចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​នូវស្ពាន​អាកាសថ្មើរជើង​ដែលឈ្មោះថា «តេជោសន្តិភាព» ដំបូងគេបង្អស់​បន្ទា​ប់ពីរាជ​ធានី​ភ្នំពេញ យើងឃើញថាមានបណ្តារមហាជនជាច្រើនបានផ្ទុះការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង រហូតឈានដល់ការប្រៀបធៀបគ្នា រវាងស្ពាន ៤០ម៉ឺនដុល្លាររបស់ខ្មែរ និងស្ពានតម្លៃ ៥ ម៉ឺនដុល្លាររបស់ថៃ ។