គូស្នេហ៍ខុសវ័យ ដូចចៅនិងយាយ កំពុងល្បីខ្លាំងក្នុងប្រទេសឥណ្ឌូណេស៊ី ដល់ថ្នាក់ប្ដីក្មេងប្រច័ណ្ឌប្រពន្ធអាយុ៧០ឆ្នាំ ចាក់សោរទុកក្នុងផ្ទះ មិនឲ្យចេញក្រៅ ព្រោះខ្លាចមានគេតាម....!
-

ឥណ្ឌូណេស៊ីៈ ប្ដីប្រពន្ធមួយគូរ កំពុងធ្វើឲ្យមហាជនជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្តី១៦ឆ្នាំ មានឈ្មោះ Selamet  រីឯប្រពន្ធវិញ មានអាយុ៧១ឆ្នាំ ឈ្មោះ Rohaya ដោយក្ដីស្រលាញ់និងប្រច័ណ្ឌប្រពន្ធពេក បុរសជាប្ដីបានចាក់សោទុកក្នុងផ្ទះតែម្តង.. ពិតជាចម្លែកណាស់ ប្ដីប្រពន្ធថ្មីថ្មោង ដែលមានវ័យខុសគ្នាដូចមេឃនិងដី ព្រោះពួកគេមានអាយុខុសគ្នាដូចជីដូននិងចៅ ហើយអ្វីដែលនឹកស្មានមិនដល់នោះ ពួកគេធ្លាប់បានគំរាមធ្វើអត្តឃាតទាំងពីរនាក់ទៀតផងប្រសិនបើមិនព្រមឲ្យពួកគេរៀបការ។ 

បុរសជាប្តីក្មេងនេះប្រចណ្ឌប្រពន្ធខ្លាំងណាស់ គឺគ្រាន់តែពេលខ្លួនដើរចេញក្រៅ ទោះមួយភ្លែតក៏ដោយ ក៏គាត់តែងតែចាក់សោទុកប្រពន្ធនៅក្នុងផ្ទះដែរ។ ទោះបីជាទទួលពាក្យសើចចំអកពីមនុស្សជាច្រើន យុវជន Selamet និង Rohaya នៅតែបន្តបង្ហាញក្ដីស្រលាញ់ចំពោះគ្នា ជាសាធារណៈតាំងពីមិនទាន់រៀបការ និងក្រោយរៀបការ។ 

លោក Selamat បានសារភាពថា ខ្លួនប្រចណ្ឌប្រពន្ធគាត់ណាស់ នៅពេលមានបុរសណាមកក្បែរប្រពន្ធរបស់ខ្លួន ដូច្នេះគាត់សម្រេចចិត្តចាក់សោប្រពន្ធទុកក្នុងផ្ទះ នៅពេលចេញទៅក្រៅម្ដងៗ។ "បាទ ខ្ញុំចាក់សោប្រពន្ធទុក ព្រោះខ្ញុំខ្លាចថា មានបុរសផ្សេងចូលផ្ទះ ពេលខ្ញុំចេញទៅទិញម្ហូបអាហារ ឬបារី ប៉ុន្តែខ្ញុំនឹងដោះសោ ពេលត្រឡប់មកផ្ទះវិញ"។ 

បើតាមប្រភពមួយបានផ្សាយថា បន្ទាប់ពីរៀបការរួច ពួកគេបានធ្វើដំណើរទៅក្រេបទឹកឃ្មុំដល់ទីក្រុងស៊ូម៉ាត្រាខាងត្បូង ខេត្ត Palembang និងបានថតរូបផ្អែមល្ហែមជាច្រើនសន្លឹក។ លើសពីនេះ Selamat ក៏បានបង្ហាញអារម្មណ៍ចង់បានកូនម្នាក់ ជាមួយប្រពន្ធជាទីស្រលាញ់ Rohaya ផងដែរ ៕