កញ្ញា ពេជ្រ សូលីកា ទម្លាយអារម្មណ៍ពិតតាមរយៈហ្វេសប៊ុក ក្រោយពីបានស្គាល់លោកនីកូ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងសម្លេងពិរោះនិងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ កញ្ញា ពេជ្រ សូលីកា ជានិច្ចកាលតែងតែបងា្ហញរូបភាពស្ទាយថ្មី​ ហើយអាចនិយាយបានថា ជាដៃគូដ៏សាកសមបំផុតទាំងការសម្តែង និងចម្រៀងជាមួយប្រុសសង្ហារលោក​នីកូនោះ ពេលបានបង្ហាញអារម្មណ៍ពិតលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនដោយឥតលាក់លាមអ្វីទាំងអស់។


កញ្ញា បានបង្ហោះសារថា "រៀងវែងតិចហើយ... ព្រោះអី តាំងពីជំនាន់ អោបបងនឹកគេ រហូតដល់ ជំនាន់ លាក់បាំង បើគិតទៅវាដូចជា ជិត១០ ឆ្នាំហើយមែនអត់ fan fan ហេហេហេ សុំទម្លាយរឿងក្នុងចិត្តតិចចុះ ជិត 10ឆ្នាំ ហ្នឹង បើគិតពីឈ្លោះគ្នាអត់និយាយរកគ្នាវាចូល ជិត20លានដង ហើយ តែអ្វីដែលសំខាន់ ខ្ញុំនឹងគាត់ នៅតែឈរជើងលើវិថីមួយនេះបានដោយជោគជ័យ ជាដៃគូរការងារផង ជាបងប្អូនផង ជាមិត្តផង ជាមនុស្សយល់ចិត្តផង ហើយក៏ជា Tom and jerry ផង ? ការងារជាច្រើនដែលយើងបានធ្វើរួមគ្នា ពេលខ្លះជួបមុខគ្នា លេងសើចសប្បាយជាមួយគ្នាដូចជ្រូកពុល តែពេលខ្លះទៀតជួបមុខគ្នាដូច ភ្លើង នឹង សាំង ចឹង ខ្ជិលនិយាយវាធម្មតាឡើងសុំាទៅហើយ ?? អ្វីដែលមិនដែលនិយាយមួយទៀត។


តើវាជា និស្ស័យ រឺជា រឿងចៃដន្យ សំរាប់ពួកខ្ញុំទាំងពីរជួបគ្នា 12ឆ្នាំមុន ឃើញមុខគ្នាដូចសត្រូវ តពីជាតិមុនចឹង អាចនិយាយបានថា ឃើញមុខដើរចេញ ស្អប់ពេក ?? ហើយដល់ឥឡូវបាច់និយាយ ដៃគូររួមអាជីបអីណា គិតទៅពិភពលោកពិតជាធំទូលាយ តែបែរជាតូចចង្អៀតសំរាប់មនុស្សពីរនាក់ទៅវិញ ???? បានហើយ និយាយច្រើនពេក គាត់ហ្នឹង ង ទៀតឥឡូវហើយនៅមានច្រើនទៀតន៎ បើនិយាយទៀត 4យប់ 5ថ្ងៃ ក៏មិនទាន់អស់ផង ??? Hey boy it’s ur special day នៅមានច្រើនទៀត បើនិយាយទៀត 4យប់ 5ថ្ងៃ ក៏មិនទាន់អស់ផង ??? Hey boy it’s ur special day សុំអោយអ្វីៗដែលមិនទាន់បានសម្រេច សុំអោយបានក្នុងឆ្នាំនេះ រឺ ឆ្នាំទៅមុខទៀត ជាពិសេស សុខភាព ល្អៗៗៗៗៗៗៗៗ ធ្វើដំដើរតាមផ្លូវទៅធ្វើការដល់ទីណាកន្លែងណា សុំអោយសុខសុវត្ថិភាព ហើយចង់បានអីទៀត ប្រាថ្នា ខ្លួនអែងទៅ ? អូស មួយទៀត សុំកុំអោយយើងហ្នឹង ង ញុមច្រើនពេក ប្រុសម៉ាប់? Happy birthday Mr cookie ? Nico manager official"។


ប្រភព៖ Pich Solikah