នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាមហាកិត្តិយស កាត់សក់ ជូនគូស្វាមីភរិយាថ្មី ទាំងទឹកមុខស្រស់ញញឹម
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា​ នៅថ្ងៃទី១៦ ខែឧសភា នេះ​ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស កញ្ញា ឪក សុគន្ធកញ្ញា បានចូលរោងការហើយ ជាមួយប្អូនប្រុសបង្កើតម្ចាស់ផលិតកម្ម គឺលោក អ៉ឹង សុខលី។

បើយើងងាកមកមើលពីទិដ្ឋភាពនៅក្នុងរោងជ័យវិញ គីមានការតុបតែងយ៉ាងស្រស់ស្អាត អមជាមួយផ្កាភ្ញី ដែលមើលទៅពិតជាសាកសម​ និងកិត្តិយសរបស់គូរស្នេហ៍មួយនេះពិតមែន។

ដោយឡែកអ្វីកាន់តែពិសេសនោះ គឺមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាត់សក់ បង្កក់សេរីជូនដល់គូរស្វាមីភរិយាថ្មី ដោយជួបតែសេចក្តីសុខ និង មានសុភមង្គល មាសប្រាក់ហូរចូលដូចទឹក និងឆាប់មានកូនចៅផងដែរ។

យ៉ាងណាមិញ វត្តមានរបស់សម្តេចទាំងទ្វេរនេះ ពិតជាធ្វើឲ្យកម្មវិធីទាំងមូលពោលពេញទៅដោយស្នាមញញឹម ។ អ្វីដែលមិនអាចភ្លេចបាននោះ គឺវត្តមានរបស់លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងថ្ងៃជោគ ថ្ងៃជ័យនេះផងដែរ។ ទន្ទឹមនឹងនោះ ក៏មានការចូលរួមពីសំណាក់ មិត្តរួមអាជីព អញ្ជើញជាភ្ញៀវកិត្តិយស និងជូនពរដល់ស្វាមីទាំងពីរឲ្យជូបតែសេចក្តីសុខ សុភមង្គលទៀតផង។