បងប្អូន គួរតែប្រុងប្រយ័ត្ន ពេលចេញដំណើរទៅណាមកណាម្ដងៗ រថយន្តហាយលែនឌ័រ បានបែកកង់ក្រោយខាងស្តាំ រេចង្កូតក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យមានជនរងគ្រោះ០៤នាក់ រងរបួសធ្ងន់-ស្រាល
-

០៩/០៤/២០១៩ វេលាម៉ោ ០៨:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តហាយលែនឌ័រ បានបែកកង់ក្រោយខាងស្តាំ រេចង្កូតក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យមានជនរងគ្រោះ ០៤នាក់ រងរបួសធ្ងន់-ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ។