ខ្ទេចអស់ហើយ អត់ចេះអាសូរទ្រូងផ្លូវទេអី..? រថយន្តហុីយ៉ាន់ដាយពន្លះ​​ទ្រូង​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ដំណំ​
-

ភ្នំពេញ​៖ ​បុរសម្នាក់ និងអ្នករួមដំណើរជាមួយម្នាក់ទៀត បានបើករថយន្ត​ម៉ាកហុីយ៉ាន់ដាយមួយគ្រឿងបោះពួយយ៉ាងលឿន ហើយជ្រុលទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត​និង​របាំង​ថ្ម​យ៉ាង​ដំណំ ​។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​នោះទេ ដោយបង្ក​ការភ្ញាក់​ផ្អើល​​កាល​ពី​វេលាម៉ោង​​០២ និង៤០នាទីយប់​រំលង​អាធ្រាត្រ​ឈាន ​ចូល​ថ្ងៃ​ទី​០៥ ខែមិនា ​ឆ្នាំ​២០១៩ ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវព្រះមុនីរង្ស កែងនិងផ្លូវកម្ពុជាក្រាម ​ក្នុង​សង្កាត់​​ផ្សារថ្មី១ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។

បេី​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុីយ៉ាន់ ក្បាលពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល​3A-0237បេីក​បរ​ដោយ​បុរស​ម្នានិងអ្នករួមដំណើរម្នាក់ទៀត​ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិស​ដៅ​ត្បូងមកជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​​ស្រាប់​តែ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​ចំនួន​២កង់​ ចំណែក​ឯ​រថយន្ត​កល់ជាប់និងរបាំងពុះចែកទ្រូងផ្លូវបើក​ទៅ​មុខអត់​រួច​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកដល់មន្លែងកើតហេតុ ធ្វេីការទាក់ទងទៅសមត្ថកិច្ចជំនាញ​ដេីម្បី​ឲ្យ​ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដេីម្បី​​រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕