ធំម្លឹងៗ នរណាមិនញាក់សាច់! ក្រុមទន្តពេទ្យមកពីចក្រភពអង់គ្លេស បានកាត់ចង្កូមនិងធ្មេញសត្វតោដែលធំជាងគេ ហើយមានគ្រោះថ្នាក់បំផុត
-

អង់គ្លេស៖ នៅថ្ងៃទី២២ ខែមករាឆ្នាំ២០១៩ ទំព័រហ្វេសប៊ុករបស់ CGTN បានបង្ហាញពីដំណើររឿងគួរអោយចាប់អារម្មណ៍របស់ក្រុមទន្តពេទ្យមកពីចក្រភពអង់គ្លេស ដើម្បីជួយកាត់ធ្មេញ និងចង្កូមរបស់សត្វតោដ៍ធំជាងគេនៅអង់គ្លេស ព្រោះនេះជាសត្វដែលមានចង្កូមដែលគួរឲ្យភ័យខ្លាច និងអាចមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វ។

 

លោក Paul Cassar ជាពេទ្យធ្មេញនៅក្នុងខេត្ដ Hampshire ចក្រភពអង់គ្លេសគាត់បានចូលរួមជាមួយអង្គការសង្គ្រោះសត្វអន្តរជាតិចាប់តាំងពី១៦ឆ្នាំ មកម្ល៉េះគាត់បានជួយសង្គ្រោះធ្មេញសត្វដែលមានគ្រោះថ្នាក់ជាច្រើនអស់រយៈពេលជាយូរមកហើយ។ ជាការពិតណាស់ទំហំធ្មេញរបស់សត្វទាំងនេះមានទំហំធំជាងមនុស្សដូច្នេះត្រូវកែសម្រួលបច្ចេកទេសខ្លះដើម្បីផ្គូផ្គងពួកវាដោយរួមបញ្ចូលទាំងឧបករណ៍និងឧបករណ៍វេជ្ជសាស្ត្រ ក្នុងការកាត់ធ្មេញនិងចង្កូមសត្វសាហាវៗទាំងនេះ។

លោកវេជ្ជបណ្ឌិត Paul បានជួយព្យាបាលធ្មេញជាច្រើនសម្រាប់ខ្លាឃ្មុំនៅក្នុងប្រទេសឥណ្ឌា។ រហូតដល់ការបង្កើតគ្រឹះសប្បុរសធម៌មួយគាត់ក៏បានចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃ្មុំនៅអាមេនីនិងស៊ីរីផងដែរ។ ដោយអង្គការសប្បុរសធម៌បែបនេះមានអ្នកស្ម័គ្រចិត្តមកពីប្រទេសជាច្រើនដែលធ្វើដំណើរមកដើម្បីធ្វើធ្មេញសម្រាប់សត្វនៅជុំវិញពិភពលោក។

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook