ចូលរួមត្រេកអរផងកូនឆ្កែតូច! សំណាងណាស់ដែលម្ចាស់បានធ្វើអត្តសញ្ញាណប័ណ្ណឲ្យ
-

ម៉ាឡេស៊ី៖ អ្នកនិយមលេងអ៊ិនធឺណិតម្នាក់បានបង្ហោះរូបភាពឆ្កែតូចៗរបស់គាត់ជាមួយនឹងអ្វីដែលមើលទៅដូចជាលិខិតឆ្លងដែនពណ៌ខៀវនៅលើបណ្តាញសង្គម។ នៅក្នុងស្ថានភាពរបស់គាត់គាត់បានសរសេរអំពីសត្វឆ្កែនេះថា "មនុស្សត្រូវតែមានឯកសារកំណត់អត្តសញ្ញាណ ឆ្កែក៏ត្រូវការមានឯកសារអត្តសញ្ញាណផងដែរ។ ថ្ងៃនេះម្ចាស់របស់វាបាននាំវាទៅចុះឈ្មោះអត្តសញ្ញាណប័ណ្ណសត្វម៉ាឡេស៊ីរួចហើយ។ ពេលដែលវាចេញទៅក្រៅវាមិនត្រូវភ័យខ្លាចប៉ូលីសទេព្រោះវាអាចបង្ហាញថាកូនឆ្កែតូចនេះមិនមែនជាអ្នកអន្តោប្រវេសន៍ខុសច្បាប់ទេ។

នេះ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនចំពោះកូនឆ្កែតូចមួយដែលបានធ្វើអត្តសញ្ញាណប័ណ្ណរួចរាល់ហើយ ក្រោយពីបានស្នើរសុំឲ្យខាងអជ្ញាធរធ្វើប័ណ្ណសំគាល់ខ្លួន សម្រាប់ងាយស្រួលដល់ការជួយគាំពារពីខាងពេទ្យសត្វ និងជាការងាយស្រួលដល់ការ ការពារនិងពី ខាងក្រុមអភិរក្សសត្វពាហនះក្នុងប្រទេសម៉ាឡេស៊ីណ ដូចចាការលើកស្ទួយដល់សត្វចិញ្ចឹមក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ WOB