កាច់.ក ម៉ូតូ ជិតបានសម្រេចទៅហើយ ស្រាប់តែម្ចាស់ឃើញទាន់ ស្រែកផ្អើលអ្នកដំណើរ នាំគ្នាព្រួតវ៉ៃទ្រោមខ្លួន
-

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវសុធារស មុខសាលាបញ្ញាសាស្រ្ត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ មានឈ្មោះ ចាន់ វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះលេខ០១ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ត្រូវបាននគរបាលប៉ុស្តិ៍ចតុមុខ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក suzuki Nex ពណ៌សលាយផ្កាឈូក លេខតួ F-៣២៦៥០០ លេខម៉ាស៊ីន ៣២៦៤១៤ ពាក់ស្លាកលេខ ភ្នំពេញ 1GL-2386 ត្រូវម្ចាស់គេឃើញទាន់ ស្រែកផ្អើលឆោឡោ។

ចំណែកជនរងគ្រោះ មានឈ្មោះ ឌីណា ខាន់កង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅ ផ្ទះលេខ ៦៥៦ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងមានដែកចុងស្រួច ដែលមានកូនសោលេខ៨ (ប្រាំបី) សម្រាប់កាច់សោ.កម៉ូតូ។

សមត្ថកិច្ចឲ្យដឹងថា​ មុនពេលកើតហេតុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧ៈ៣០នាទី ជនរងគ្រោះបានទុកម៉ូតូ នៅចំណុចផ្លូវសុធារស មុខសាលាបញ្ញាសាស្រ្ត ភូមិ០២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រួចបានដើរឡើង ទៅលើសួនហើយអង្គុយលើបង់ ពេលនោះស្រាប់តែមានជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពលួចកាច់.កម៉ូតូ ម្ចាស់ឃើញទាន់ក៏ស្រែកផ្អើលឆោឡោ គាប់ជូនកម្លាំងប៉ុស្តិ៍ ដែលកំពុងល្បាត និងឈរគោលដៅបានមកអន្តរាគមន៏ ស្របពេលជាមួយនោះ ប្រជាពលរដ្ឋកំពុងដើរហាត់ប្រាណ ក៏បានស្ទុះ ព្រួតគ្នាមកវាយតប់ជនល្មើស បណ្តាលឲ្យរបួស ពេលនោះកម្លាំងប៉ុស្តិ៍ ក៏បានឃាត់ និងចាប់យកវត្ថុតាង ខាងលើ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខតែម្តង។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសុំនុំរឿង ចាត់ការតាមនិតិវិធី ដើម្បីបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់ ៕