កនិដ្ឋា និងចែឡេង លេងមួយស្ដាយល៍ម្នាក់ តែស្អិតបេះមិនដាច់..(មានវីដេអូ)
សីហា
-

ដឹងអត់ថាក្រៅពីតារារួមក្រុមហ៊ុនជាមួយគ្នា ចែឡេងនិងកិនិដ្ឋាក៏ជាមិត្តភក្តិយ៉ាងជិតស្និទ្ធ តែងតែធ្វើដំណើរជាមួយគ្នាជានិច្ច ដូចបងប្អូនបង្កើតអញ្ចឹង។ ដូចជាកាលពីកម្មវីធី Phnmom Penh Designers Week កាលពីថ្ងៃទី08 ធ្នូ នៅឯ Audi Showroom នេះកញ្ញាទាំងពីត្រូវបានអញ្ជើញទៅចូលរួមជាតារាកិត្តិយសដោយការ៉េមវ៉លម៉េកណាំ រួមជាមួយនឹងតារាពីរដួងទៀតគឺលោកហៀង ប៉ោហុង និងកញ្ញាកាម៉ុនរ៉ាត់។

ក្នុងការចួលរួមកម្មវីធីនេះដែង កនិដ្ឋានិងចែឡេង បានរៀបចំខ្លួនយ៉ាងប្លែកដាច់ពីគ្នា ដោយចែឡេងបានស្លៀកឈុតអាវ និងសំពត់ខ្លឺពណ៌ខៀវទឹកប៊ិចដ័សុិចសុី បញ្ចេញសាច់ដ៏សខ្ចីរបស់នាង រីឯកនិដ្ឋាវិញដែលធ្លាប់តែឃើញតុបតែងខ្លួនបែបសាមញ្ញៗ ស្រាប់តែផ្លាស់ប្ដូរលេងខ្មៅមួយឈុតបែប Grunge តែម្ដង។ ប៉ុន្ដែទោះជាការតុបតែងខ្លួនរបស់ពួកគេខុសគ្នាដាច់ដូចមេឃនិងដីក៏ដោយ ក៏តារាពីរដួងនេះគឺនៅតែស្និទ្ធបេះមិនចេញ អង្គុយជាប់គ្នានិងថតរូបជាមួយគ្នាមិនឈប់នៅឯកម្មវិធីនេះ។

ទាំងសម្លៀកបំពាក់និងការតុបតែងខ្លួនរបស់ពួកគាត់គឺត្រូវបានរៀបចំដោយអ្នកឌីហ្សាញលោក Reynier Abello ដែលជាស្ថាបនិកប្រ៊េន Armada ដែលគាត់ក៏បានដាក់បង្ហាញស្នាដៃខោអាវរបស់គាត់ឧបត្ថម្ភដោយការ៉េមវ៉លម៉េកណាំនៅក្នុងកម្មវិធីនេះផងដែរ។

មើលវីដេអូខាងក្រោមមើលថាតើពួកគាត់ទាំងពីរនាក់គិតយ៉ាងណាអំពីឈុតសម្លៀកបំពាក់របស់គាត់