សម្លេងព្យាណូបុរាណ បានធ្វើឱ្យសត្វដំរីមានអារម្មណ៍ធូរស្រាលពីភាពតានតឹង
-

 ប្រទេសថៃ: សត្វដំរីជាសត្វដែលទទួលបានអាហារនិងការព្យាបាល ដ៏ល្អសម្រាប់ជំងឺរាងកាយនិងសុខភាពរបស់ពួកគេ ប៉ុន្តែនេះជាការភ្ញាក់ផ្អើលមួយដ៍កម្រនិងជួបណាស់នោះគឺតន្ត្រី ដែលអាចព្យាបាល​ជំងឺផ្លូវអារម្មណ៍ដ៍មានប្រសិទ្ធភាព​បំផុត​ដែលយើងមិនដែលជូបពីមុន។ សត្វដំរីជិត៨០ភាគរយនៅតាមតំបន់ទេសចរណ៍នៅប្រទេស ថៃកម្ពុជាឥណ្ឌាឡាវនេប៉ាល់ និងស្រីលង្កាប្រឈមនឹងស្ថានភាពរស់ នៅមិនល្អនិងរបបអាហារ។ នេះបើយោងតាមក្រុមការពារ​សត្វនៅក្នុង​តំបន់អភិរក្ស​សត្វក្នុងប្រទេសថៃ។

លោកតា Lam Duan មានអាយុ ៦៥ឆ្នាំ ជាព្រឹទ្ធិចារ្យដែលពូកែលេងព្យ៉ាណូបុរាណជនជាតិអង់គ្លេស​បានធ្វើឲ្យសត្វដំរីទាំងអស់នេះមានអារម្មណ៍ធូរស្រាលពីភាពតានតឹងក្នុងអារម្មណ៍វ័យចំណាស់របស់វា។ នៅពេលដែលសត្វដំរីបាន​ស្តាប់តន្រ្តីនិង​ព្យ៉ាណូ​បុរាណ​នេះ​ហើយទទួលបានភាពកក់ក្តៅ ពីការ​ស្តាប់បទចំរៀងបុរាណដែលបន្ធូរអារម្មណ៍។ នេះជារឿងមួយដែលអ្នកទាំង​អស់គ្នាមិនដែលធ្លាប់ជូបនូវសត្វដំរីដែលចេះស្តាប់តន្រ្តីបែបនេះទេ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: CNA