ក្រុមហ៊ុន Facebook រងការគំរាមគំហែងបំផ្ទុះគ្រាប់បែក ពីជនមិនស្គាល់មុខ ពេលនេះសមត្ថកិច្ច...
-

ទីក្រុង​សាន់​ហ្វា​ន់​ស៊ី​ស្កូ ៖ សេចក្តីរាយការណ៍ពីទីស្នាក់ការ​ក្រុមហ៊ុន Facebook បាននិយាយកាលពីថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ​ មិ្សលមិញ ថាក្រុមហ៊ុន Facebook ត្រូវបានរងការគំរាមគំហែងបំផ្ទុះគ្រាប់បែកនៅទីនោះ ​បុគ្គលិក​ដែលបាន បម្រើការងារនៅទីនោះត្រូវបានជម្លៀសចេញពី​អគារ​មួយ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Facebook ​នៅ Menlo Park  នេះ​បើ​យ៉ោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel NewAsia ។ ក្នុង​សេចក្តីថ្លែងការណ៍​បានឲ្យដឹងថា  គ្រប់​ៗ​គ្នា​​មាន​សុវត្ថិភាព ហើយ​ក្រុមហ៊ុន​ Facebook បានទាក់ទងទៅភ្នាក់ងារប៉ូលីសដើម្បី​ស៊ើបអង្កេត​អំពី​បញ្ហាក្នុងការគំរាម គំហែង បំផ្ទុះ គ្រាប់បែកនេះ ។ ​ម្យ៉ាងវិញទៀតសារព័ត៌មាន Channel NewAsia មិន​ទាន់​បាន​បញ្ជាក់​ថា តើ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់ ដែល​ត្រូវបាន​គេ​ជម្លៀស​ចេញ​នោះ​ទេ ។ លោកអគ្គស្នងការរង​ប៉ូលីសឈ្មោះ Menlo Park មានប្រសាសន៍​ថាបុគ្គលិក​ទាំងអស់​នៅ​ទីស្នាក់ការក្រុមហ៊ុន Faceook និងមនុស្សមួយចំនួនធំកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះហេតុការណ៍ងរងការគំរាម​បំផ្ទុះ​គ្រាប់បែកនិង អ្នកខ្លះទៀតបានរត់មកចំណតរថយន្តនៅខាងក្រោម។


គួរបញ្ជាក់ថា ករណីរងការគំរាមបំផ្ទុះគ្រាប់បែក​នៅ​ទី​ស្នាក់ការ Facebook នេះ ពុំទាន់ដឹងពីមូលហេតុឲ្យពិតប្រាកដនោះទេ។ ដូចច្នេះសមត្ថកិច្ចកំពុងតែស៊ើបអង្កេតលើករណីនេះដែលជនសង្ស័យគំរាមបំផ្ទុះគ្រាប់បែកនៅទី​ស្នាក់ការ Facebookនេះ។