យីអីក៏យ៉ាងៗនិងលោក!! ផ្ញើរម៉ូតូមួយ ៥០០០ រៀលហើយ បើរសិនជាបាត់មិនទទួលខុសត្រូវទៀត....!!!
ស៊ីហៀង
-

ភ្នំពេញ៖ ពិធីបុណ្យអ៊ុំទូក ជាពិធីមួយដែលមនុស្ស គ្រប់ទិសទីនាំគ្នាមកកាន់ទីក្រុងភ្នំពេញ ដើម្បី មើលការប្រណាំងទូក នឹងបណ្តែតប្រទីន នាពេល យប់។ ក្នុងនោះអាជ្ញាធរក៏មិនអនុញ្ញាតអោយមាន ការជិះយាន្តជំនិះចូលក្នុងបរិវេទពិធីផងដែរ។ ជាហេតុធ្វើអោយអ្នកដែលទៅលេងកំសាន្តទាំង អស់ត្រូវនាំគ្នាចុះដើរ នឹងដាក់ផ្ញើរយាន្តជំនិះរបស់ ខ្លួននៅខាងក្រៅ។

ជាធម្មតាការផ្ញើរយាន្តជំនិះម្តង គឺមានតម្លៃ ប្រមាណ ១០០០រៀល ប៉ុន្តែសម្រាប់ថ្ងៃពិសេស យ៉ាងនេះ អ្នកទទួលផ្ញើរម៉ូតូទាំងអស់បានតម្លៃ ថ្លៃរហូតដល់ទៅ ៥០០០រៀលក្នុងមួយគ្រឿង។

 ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ ក្នុងបង្កាន់ដៃផ្ញើរម៉ូតូ បានបញ្ជាក់ថាបាត់មិន ទទួលខុសត្រូវទៀត។ នេះ បានក្លាយទៅជាទំលាប់ទៅហើយ ដែលឈ្មួញរកស៊ីទាំងអស់តែងតែឆ្លៀតពេលមានកម្មវិធីម្តងៗ ធ្វើការតម្លៃថ្លៃតាមតែចិត្តរបស់ខ្លួន។

បើតាមសំណូមពរពីប្រជាពលរដ្ឋ បើអាជ្ញាធរក៏មិនអនុញ្ញាតអោយមាន ការជិះយាន្តជំនិះចូលក្នុងបរិវេទពិធី សូមមេត្តាជួយរៀបចំ ចំណត និង តំលែចំណតអោយបានត្រឹមត្រូវផង សូមអរគុណ៕